ព័ត៌មានសិល្បៈ និងកម្សាន្ត

អតីតគូជម្លោះឈិន សុធារី ផ្ដល់បទសម្ភាសន៍ជាថ្មី រឿង សុវណ្ណ មករា

ក្នុងពិធីខួបកំណើតតារាសម្ដែងកញ្ញា វ៉ាន់ លីលី កាលពីថ្ងៃទី៧ មករា តារាសម្ដែងនាងលី ឌីណា ដែលត្រូវគេស្គាល់ថា បានផ្ទុះជម្លោះបែកផ្សែង ជាមួយអ្នកនាងឈិន សុធារី នៅតែអះអាងថាចំណងស្នេហ៍របស់នាង ជាមួយសង្សារនៅតែអាចប្រឈមបែកគ្នា បើទោះជានាងបានបញ្ចប់ព័ត៌មាន ស្នេហាជាមួយលោក សុវណ្ណ មករា។ យ៉ាងណាមិញ នាងរំពឹងថាបុរសជាសង្សារនឹងអាចងាកក្រោយ ដោយសារតែពេលកន្លងមក គឺបុរសម្នាក់នោះមានការយកចិត្តទុកដាក់ចំពោះខ្លួន។

នាងថាក្រោយពេលបើកទម្លាយថារវាងនាង និងលោកសុវណ្ណ មករា គ្រាន់តែជាការយល់ច្រលំ បើទោះជាភាគីខាងឈិន សុធារី ប្រកាសថាខ្លួនមានភស្ដុតាង នាងថាបុរសជាសង្សារនៅតែមិនទទួលយកបកស្រាយពាក់ព័ន្ធនឹង ការលាងជម្រះនោះ។ នាងថាសង្សារនាងដែលជាបុរសមន្ត្រីរាជការ នៅតែខឹងចំពោះនាង បន្ទាប់ពីមានព័ត៌មានថានាង និងលោកសុវណ្ណ មករា មានស្នេហាជាមួយគ្នា ក្នុងពេលនាងថតរឿងអោយលោកសុវណ្ណ មករា។ នាងថាជាការសោកស្ដាយ ប្រសិនបើសង្សារដែលនាងស្រឡាញ់ពេញចិត្ត បែរជាជឿចំពោះព័ត៌មានដែលបានកើតឡើង ហើយសម្រេចចិត្តបោះបង់ចោលនាង។ នាងនៅតែរំពឹងថាចំណងស្នេហ៍របស់ខ្លួន នឹងអាចត្រលប់ក្រោយ បើទោះជានាងក៏ប្រកាន់ជំហរ មិនខលទៅសង្សារជាមុន និងរង់ចាំអោយស្ថានភាព ដែលបានកើតឡើងស្ងប់ស្ងាត់ហើយមានដំណឹងត្រលប់ក្រោយ របស់សង្សារ។ យ៉ាងណាមិញ នាងថាសប្បាយចិត្ត បន្ទាប់ពីមានមហាជនច្រើនឡើងចាប់ផ្ដើមយល់ថា រវាងនាង និងលោកសុវណ្ណ មករា មិនពាក់ព័ន្ធគ្នាលើសពីការងារ។
ខាងក្រោមនេះជាបទសម្ភាសន៍ របស់នាងដោយផ្ទាល់ ជុំវិញព័ត៌មានដែលធ្លាប់រសើបឡើង និងរឿងសង្សារនៅតែបន្តបែកចិត្ត បើទោះជាបានលាងជម្រះស្នេហា ជាមួយសុវណ្ណ មករា៖

https://www.youtube.com/watch?v=UqBxyk0HGNg

មតិយោបល់