តារាៗ បង្ហាញខ្លួនថ្ងៃភ្ជាប់ពាក្យកូនស្រី ម្ចាស់ហាង NT Salon

ក្នុងពិធីភ្ជាប់ពាក្យរបស់ កូនស្រីម្ចាស់ហាង NT Salon កាលពីថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៩ គេឃើញមានវត្តមានសិល្បករ និងសិល្បការិនីជាច្រើន ដោយតារាៗទាំងនោះ ថែមទាំងបង្កបរិយាកាសអោយពិធីទាំងមូលសប្បាយរីករាយនោះផង។ តារាទាំងនោះរួមមាន អ្នកនាង លី ម៉ារីណា អ្នកនាងក្អយ លោក បញ្ញា សិទ្ធ អ្នកនាង…

ពេជ្រ ខេនឌី បង្អួតវីឡាសែនដុល្លារ ថ្ងៃខួបកូនពៅ

ស្ងាត់ពីការសម្ដែងក៏ពិតមែន ប៉ុន្តែ អ្នកនាង ពេជ្រ ខេនឌី មិនបានដាច់ឆ្ងាយពីអ្នកសិល្បៈនោះទេ ទើបក្នុងពិធីខួប២ឆ្នាំកូនពៅរបស់អ្នកនាង កាលពីថ្ងៃទី១៨ តុលា ឆ្នាំ២០១៩ នៅបុរីអ័រគីដេវីឡា ផ្លូវ២០០៤ មានការចូលរួមយ៉ាងច្រើនកុះករពីអ្នកសិល្បៈ។ អ្នកនាងបានបង្អួតវីឡាធំស្កឹមស្កៃនៅក្នុងបុរីនោះ ដែលគេដឹងថាមានតម្លៃមិនតិចសែនដុល្លារ។ បណ្ដាភ្ញៀវកិត្តិយសសរសើរមិនដាច់ពីមាត់តែម្ដង នឹងជីវិតខាងក្រៅសិល្បៈរបស់អ្នកនាង ពេជ្រ ខេនឌី ស្របពេលដែលអ្នកនាង…

គ្រាន់តែអ៊ីចឹងសោះ! សុវណ្ណ មករា ប្រមាថគូស្នេហ៍ ចន ច័ន្ទលក្ខិណា ខ្លាំងម្ល៉េះ!

គ្រាន់តែលោក ហេង ឡុង គូស្នេហ៍របស់អ្នកនាងចន ច័ន្ទលក្ខិណា បញ្ចេញយោបល់ត្រឹមតែមួយម៉ាត់សោះ លោកសុវណ្ណ មករា ផ្ទុះកំហឹងដាក់ថ្នាក់មាក់ងាយយ៉ាងកប់ៗមាត់តបតនៅលើហ្វេសប៊ុក។ នេះជាការផ្ទុះសម្ដីដ៏កម្រឃើញ ដែលលោកសុវណ្ណ មករា សម្ដែងការវាយប្រហារជាសាធារណៈ ដោយគ្រាន់តែមានការបញ្ចេញទស្សនៈតូចមួយដែលមនុស្សភាគច្រើនយល់ថាជារឿងត្រឹមត្រូវសោះ ក្នុងពេលអ្នកនាង ឈិន សុធារី ពិតជាមិនបានអញ្ជើញស្វាមីឲ្យចូលរួមក្នុងថ្ងៃបើកហាងកាលពីយប់ថ្ងៃទី១១ សីហា នោះមែន។…

ឈិន សុធារី បើកហាងថ្មី ទាំងភ្លៀង

កាលពីល្ងាចថ្ងៃទី១១ សីហា អ្នកនាងឈិន សុធារី បានបើកសម្ពោធហាងផឹកស៊ី និងអាហារដ្ឋាន យ៉ាងហ៊ឹកហ៊ាក់នៅក្រោមដំណក់ទឹកភ្លៀងមួយមេធំ ដោយមានវត្តមានតារាល្បីៗ៩រូបចូលរួមអបអរ។ នេះជាមុខរបរដំបូងបំផុតក្រោយពីអ្នកនាងប្រកាសថាធ្លាក់ខ្លួនមេម៉ាយ ដែលត្រូវទទួលបន្ទុកចិញ្ចឹមកូនទាំង២ផង និងបង់រំលោះផ្ទះនៅបុរីវិមានភ្នំពេញ ក្រោយពីអស់បង្អែកពីស្វាមីផង។ អ្នកនាង ឈិន សុធារី បញ្ជាក់ថាគ្រាន់តែបានហាងមួយធ្វើជាដើមទុនរកស៊ី គឺអ្នកនាងអស់ប្រាក់កាសពីខ្លួនរលីង ដោយសារតែការកែកុន និងទិញដូរសម្ភារៈតុបតែងហាងដើម្បីឲ្យមានស្ដង់ដារអាចទទួលយកបាន គឺចំណាយអស់ច្រើនលើសពីគម្រោងចំណាយ។…

ឈិន សុធារី ប្រកាសប្ដឹងសាហាយស្មន់ សុវណ្ណ មករា

យោងតាមការបញ្ជាក់កាលពីយប់ថ្ងៃទី២៥ ខែកក្កដា អ្នកនាង ឈិន សុធារី បានអះអាងថាអ្នកនាងនឹងដាក់បណ្ដឹងប្រពន្ធក្រៅច្បាប់របស់លោកសុវណ្ណ មករា ឈ្មោះ ចោម ច័ន្ទ ហៅរាជិនី ទៅកាន់តុលាការ ជាថ្នូរនឹងលោកសុវណ្ណ មករា មិនព្រមចូលខ្លួនផ្ដិតមេដៃលែងលះ និងប្រគល់ផ្ទះដែលនាងបានទិញក្នុងពេលរួមរស់ជាមួយ ដើម្បីឲ្យនាងមានសិទ្ធិចាត់ចែងលើផ្ទះនោះម្នាក់ឯង។ អ្នកនាង ឈិន សុធារី…

ឈិន សុធារី ឌឺអតីតស្វាមី ឡើងម៉ាឆ្ងាញ់!

យោងតាមការបង្ហោះសារចុងក្រោយ អតីតពិធីការិនីអ្នកនាងឈិន សុធារី បានអះអាងថា អ្នកនាងអត់ស្ដាយក្រោយនោះទេក្រោយពេលអ្នកនាងប្រកាន់ជំហរមិនចរចារជាមួយស្វាមី ក្នុងពេលដែលអ្នកនាងបានសារភាពថាលោកសុវណ្ណ មករានៅតែចេញចូលមកមើលកូនដោយអ្នកនាងមិនបានបំបិទសិទ្ធិ។ អ្វីដែលគេកត់សម្គាល់គឺអ្នកនាងបានបង្ហោះថាខ្លួនមានសេចក្ដីសុខក្រោយពេលអតីតស្វាមីដើរចេញដោយសារតែកូនទាំង២ ដែលអត្ថន័យរបស់នាងមិនខុសពីឌឺលោកសុវណ្ណ មករា ដែលរង់ចាំមើលការអន្ទងរបស់អ្នកនាងដើម្បីអាចឲ្យលោកបានវិលចូលផ្ទះដោយសន្តិវិធីដូចមុននោះដែរ។ អ្នកនាងនិយាយថា ជីវិតអត់មានស្វាមីមិនមានអីត្រូវស្លាប់ ឬត្រូវវេទនាដល់ថ្នាក់អំពាវឲ្យបុរសដែលមិនស្គាល់ពីតម្លៃរបស់ខ្លួនត្រឡប់មកវិញ ជាពិសេសនៅពេលដែលអ្នកនាងប្រកាសថាខ្លួនធ្វើចិត្តបានហើយ ដោយសារតែមានជីវិតច្រើនទៀតជួយផ្ដល់កម្លាំងចិត្ត។ អ្នកនាងថាបើទោះជាត្រូវថែកូនទាំង២ពិបាកម្នាក់ឯងបន្តិចមែន ប៉ុន្តែអ្នកនាងសប្បាយចិត្តនិងពេញចិត្តរស់នៅក្នុងសភាពបែបមេម៉ាយ ដែលគ្មានសម្ពាធពីលោកសុវណ្ណ មករា…

កម្មវិធី«Komsan Talkshow » ប្រកាសប្ដូរពេលវេលាផ្សាយផ្ទាល់!

បន្ទាប់ពីបានដំណើរការកម្មវិធីបន្តផ្ទាល់ជាមួយតារាល្បីៗបាន៣សប្ដាហ៍មានការសំណូមពរជាច្រើនសុំឲ្យកម្មវិធីកិច្ចសម្ភាសន៍បន្តផ្ទាល់មួយនេះប្ដូរពេលវេលាទៅផ្សាយផ្ទាល់នៅពេលយប់វិញ ដើម្បីឲ្យអ្នកតាមដានមានលទ្ធភាពបានទស្សនាកិច្ចសម្ភាសន៍ និងបានជជីកសួរដេញដោលតារាកិត្តិយសដោយផ្ទាល់។ ដើម្បីបំពេញជូនតាមសំណូមពរនេះ កម្មវិធី«Komsan TalkShow» នឹងដំណើរការកែប្រែពេលវេលាផ្សាយផ្ទាល់ ដោយនឹងផ្សាយបន្តផ្ទាល់នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ដដែល តែធ្វើនៅវេលាម៉ោង៦និង៣០នាទីល្ងាច រហូតដល់ម៉ោង៨យប់វិញ។ ស្ថាបនិកគ្រួសារតារាកម្ពុជាដែលជាអ្នករៀបចំកម្មវិធីនេះ បានអះអាងថា រយៈពេល៣សប្ដាហ៍កន្លងមកកន្លងតារាកិត្តិយសចំនួន៣គូបានធ្វើឲ្យកំរើកកម្មវិធីយ៉ាងខ្លាំងជាមួយនឹងកិច្ចសម្ភាសន៍យ៉ាងក្ដៅគគុកដែលបានធ្វើឡើងជាមួយអ្នកនាង ឈិន សុធារី ជាមួយអ្នកនាងស្វែង សុជាតា និងចុងក្រោយគឺជាមួយលោក រិន សាវ៉េត…

ឈិន សុធារី ប្រកាសលក់ផ្ទះសងបំណុលជំនួសសុវណ្ណ មករា!

អ្នកនាងឈិន សុធារី បានប្រកាសជាសាធារណៈថា អ្នកនាងនឹងលក់ផ្ទះរបស់ខ្លួនស្ថិតនៅបុរីវិមានភ្នំពេញដោយសារតែក្រោយពេលរួមរស់ គឺលោកបានសុវណ្ណ មករា បានឲ្យនាងឈរឈ្មោះខ្ចីបំណុលគេជាច្រើនដើម្បីឲ្យលោកមានលុយចេញថតកុនដាក់ប៉ុស្ដិ៍។ យ៉ាងណាមិញ នាងថាផ្ទះនោះមិនអាចដាក់លក់បាននៅឡើយទេ ដោយសារតែមានឈ្មោះ២នាក់ ទើបនាងទាមទារឲ្យលោកចូលខ្លួនមកផ្ទេរឈ្មោះឲ្យនាង ដោយសារតែផ្ទះនោះគឺក្នុងពេលទិញគឺមានចំណែកលុយរបស់អតីតស្វាមីនោះឡើយ។ អ្នកនាងនិយាយថាក្រោយពេលរៀបការអ្នកនាងបានយកលុយកាក់ដែលខ្លួនសន្សំបានពីការងារកន្លងមក រួមជាមួយលុយកាក់របស់ម្ដាយដែលរស់នៅអាមេរិកយកទៅទិញផ្ទះមួយកន្លែងនៅបុរីវិមានភ្នំពេញ តែបានដាក់ឈ្មោះ២នាក់ដើម្បីឲ្យលោកសុវវណ្ណ មករា សប្បាយចិត្ត។ យ៉ាងណាមិញ នាងថាលោកមិនដែលបានឲ្យលុយនាងបង់ថ្លៃផ្ទះនោះសូម្បីតែមួយខែនោះទេ ដោយសារតែក្រោយទិញផ្ទះលោកតែងប្រាប់ថាបង្វិលលុយថតកុនមិនគ្រាន់។…

យប់មិញ ផ្អើលផ្សារកុងតឺណឺ! សុទ្ធតែតារាបង្ហាញខ្លួន

ក្នុងពិធីសម្ពោធហាងយីហោ«DRSKIN» នៅផ្សារកុងតឺណឺ កាលពីយប់ថ្ងៃទី៩ មិថុនា គេកត់សម្គាល់ថាតារាសិល្បៈល្បីៗបង្ហាញខ្លួនយ៉ាងច្រើនកុះករ ដោយសារតែហាងមួយនោះ គឺហាងរបស់អតីតតារាចម្រៀង និងជាពិធីករលោក លាន អាហ្វ្រីលគីនីន។ វត្តមានតារាទាំងនោះ ត្រូវបានបញ្ជាក់ថាមិនមែនជាការចំណាយប្រាក់នោះទេ បូករួមទាំងឱក សុគន្ធកញ្ញាផងដែរ តែការជាអញ្ជើញទៅក្នុងមានជាភ្ញៀវហើយក៏ច្រៀង និងបើកបរិយាកាសយ៉ាងកងរំពងធ្វើផ្អើលទីតាំងផ្សារកុងតឺណឺនៅម្ដុំកោះពេជ្រនោះតែម្ដង។ តារាដែលមានវត្តមាននៅក្នុងយប់នោះរួមមាន កញ្ញា ឱក សុគន្ធកញ្ញា…

ស្វែង សុជាតា ផ្សាយផ្ទាល់ពិសេសពីជីវិតឯកជន លើPost Komsan នៅព្រឹកនេះ!

នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៨ មិថុនា នេះតារាល្បីល្បាញអ្នកនាងស្វែង សុជាតា នឹងចូលខ្លួនរៀបរាប់ពីជីវិតឯកជនក្នុងកម្មវិធី «កិច្ចសម្ភាសន៍តារាសិល្បៈ ឬ Komsan Talkshow»ដែលផ្សាយផ្ទាល់នៅលើផេក Postkomsan។ អ្នកនាងគឺជាតារាកិត្តិយសទី២ បន្ទាប់ពីអ្នកនាងឈិន សុធារី ដែលកាលពីសប្ដាហ៍មុនបានលាតត្រដាងគ្មានសល់ពីទុក្ខលំបាកក្នុងជីវិត អមដោយការឆ្លើយសំណួរពីគ្រប់ទិសទីរបស់អ្នកទូរសព្ទចូលនោះ។ អ្នកនាងស្វែង សុជាតា បានអះអាងថាអ្នកនាងនឹងយកវេទិកាបន្តផ្ទាល់ក្នុងកម្មវិធី«កិច្ចសម្ភាសន៍តារាសិល្បៈ»របស់ផុសកម្សាន្ត ធ្វើជាវេទិកាលាតត្រដាងអោយអស់ពីជីវិតឯកជន ដោយអ្នកនាងបញ្ជាក់ថាគឺមានវិធីនេះប៉ុណ្ណោះ…