ការបើកបង្ហាញពិព័រណ៌វត្ថុបុរាណរបស់ អេហ្ស៊ីប ដែលឲ្យឈ្មោះថា Grand Egyptian Museum បានធ្វើឡើងទីក្រុង ខៃរ៉ូ ជាទីក្រុងកណ្ដាលរបស់ប្រទេស អេស្ស៊ីប ដែលនៅជិតប្រាសាទពីរ៉ាមីតនានា បានចាប់ផ្ដើមគ្រោងបើក ឲ្យចូលទស្សនាជាសាធារណៈនៅឆ្នាំ ២០១៨ ។
វត្ថុបុរាណរបស់អេហ្ស៊ីប ដែលមានអាយុរាប់ពាន់ឆ្នាំ ត្រូវបានបុរាណវិទូធ្វើកំណាយ យកមករក្សាទុកនៅក្នុងទីតាំងរោងដែលមានទំហំផ្ទៃដី ៤៩០០០០ ម៉ែត្រ ដែលអាចរក្សាទុកនូវវត្ថុបុរាណទាំងអស់ចំនួន ១ សែនប្រភេទ នឹងវត្ថុបុរាណដ៏មានតម្លៃសម្រាប់ត្រៀមតាំងបង្ហាញជាង ៥ សែនប្រភេទទៀត ចំណែកឯវត្ថុបុរាណដែលនៅសល់ខ្លះទៀត ត្រូវបានយកទៅរក្សាទុកនៅក្នុងបន្ទប់ សិក្ខាសិលា នឹង បន្ទប់តម្កល់វត្ថុបុរាណ ផងដែរ ។
សូមបញ្ជាក់ផងដែរថា ចំពោះការគ្រោងបង្ហាញពិព័រណ៌វត្ថុបុរាណ Grand Egyptian Museum នាឆ្នាំ ២០១៨ នឹងគ្រោងបង្ហាញវត្ថុបុរាណមានតម្លៃ ដែលមិនធ្លាប់ដាក់បង្ហាញពីមុនមកនេះ នឹងត្រូវបង្ហាញចំនួន ៣ សែន ប្រភេទ ៕
ប្រភព៖ China Xinhua News , Tvpool
មតិយោបល់