អ៊ីរ៉ង់ៈ អតីតប្រធានាធិបតីអ៊ីរ៉ង់ លោក Akbar Rafsanjani ដែលជាតួអង្គដ៏លេចធ្លោ នៅក្នុងនយោបាយរបស់ប្រទេស នេះ ចាប់តាំងពីឆ្នាំ ១៩៨០ បានស្លាប់នៅអាយុ ៨២ ឆ្នាំ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។
លោក Rafsanjani បានក្លាយជាប្រធានាធិបតីពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៧ ហើយលោកបានទទួលមរណភាព នៅមន្ទីរពេទ្យ Shohadaa ក្នុងទីក្រុង Tehran កាលពីថ្ងៃអាទិត្យ ដោយសារជំងឺគាំងបេះដូង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេស បានឲ្យដឹងថា អ៊ីរ៉ង់ប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃ សម្រាប់ការបាត់បង់អតីតប្រធានាធិបតីរូបនេះ៕
មតិយោបល់