ព័ត៌មានសុខភាព

ទទួលទានអាហារ៦ប្រភេទនេះ ឈប់ភ័យរឿងកើតជំងឺបេះដូងទៀតហើយ

ជំងឺបេះដូង ឬជំងឺសរសៃឈាមបេះដូង ភាគច្រើនគេសង្កេតឃើញកើតមានចំពោះមនុស្សវ័យកណ្តាល ឬវ័យចំណាស់ ហើយសូម្បីតែក្មងវ័យជំទង់មួយចំនួនក៏អាចកើតមានដែរ។

យោងតាមវិទ្យាសាស្រ្តបានបញ្ជាក់ថា ជំងឺបេះដូង ឬជំងឺសរសៃឈាមបេះដូង បង្កឡើងដោយការស្ទះ ឬក្រិនសរសៃឈាមត្រង់ចំណុចណាមួយនៃរាងកាយ ដោយសារកូឡេស្តេរ៉ូលឡើងខ្ពស់ ដែលបណ្តាលមកពីការជក់បារី ជំងឺទឹកនោមផ្អែម ឬភាពតានតឹងជាដើម។ បន្ទាប់ពី សរសៃឈាមត្រូវបានរាំងស្ទះ ឈាមមិនអាចធ្វើដំណើរការទៅចិញ្ចឹមសារពាង្គកាយបានឡើយ ទើបធ្វើឲ្យសំពាធឈាមឡើងខ្ពស់ អាចឈានដល់ការដាច់សរសៃឈាម។

ដើម្បីបញ្ចៀសជំងឺដ៏កាចសាហាវនេះ លោកអ្នកគួរទទួលទានអាហារទាំង៦ប្រភេទ ខាងក្រោមនេះឲ្យបានទៀងទាត់៖

១. ឪឡឹក
ផ្លែឪឡឹក សម្បូរទៅដោយសារជាតិថែបំប៉នរាង្គកាយ ដែលអាចលាងសម្អាតកាកសំណល់ក្នុងសរសៃឈាម និងរក្សាសម្ពាធឈាម ធ្វើឲ្យឈាមររត់សព្វពេញសារពាង្គកាយបានយ៉ាងស្រួល។

២. ផ្លែប័រ
ផ្លែប័រ ជាផ្លែឈើមួយប្រភេទមានជាតិខ្លាញ់ល្អម្យ៉ាង ដែលរាងកាយត្រូវការជារៀងរាល់ថ្ងៃ។ ជាតិខ្លាញ់ក្នុងផ្លែប័រ អាចកាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់ (LDL) ហើយទៅបង្កើនកម្រិតជាតិខ្លាញ់ល្អ (HDL)ជំនួសវិញ ។


៣. ក្រូចឆ្មារ

យើងសង្កេតឃើញថា មនុស្សភាគច្រើនចូលចិត្តទទួលទានទឹកក្រូចពោធិ៍សាត់ តែពួកគេមិនដឹងថាជាតិស្ករក្នុងក្រូចពោធិ៍សាត់នេះ ជាហេតុធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើងឡើយ។ ដូច្នេះហើយបើអ្នកចង់ទទួលបានវីតាមីន C គួរតែទទួលទានទឹកក្រូចឆ្មារ ព្រោះក្រូចឆ្មារមួយចំហៀង អាចបំពេញតម្រូវការវីតាមីន C ក្នុងខ្លួនមនុស្សពេញមួយថ្ងៃ។

៤. ប្រេងអូលីវ (Olive)
ទទួលទានបេ្រងអូលីវ ៤ស្លាបព្រារបាយជារៀងរាល់ថ្ងៃ អាចកាត់បន្ថយហានិភ័យជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលរហូតដល់ ៣០ភាគរយ ព្រោះជាតិខ្លាញ់ក្នុងប្រេងអូលីវ អាចកាត់បន្ថយជាតិស្ករក្នុងឈាមយ៉ាងពូកែ។


៥. ទំពាំងបាយជូរ

ផ្លែទំពាំងបាយជូរ ជាពិសេសទំពាំងបាយជូរខ្មៅ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដើម្បីការពារខ្លួនអ្នកពីជំងឺមហារីក និងជំងឺបេះដូង។

៦. តែបៃតង
យោងតាមការចេញផ្សាយរបស់ការសែត JAMA បានឲ្យដឹងថា ការទទួលទានតែបៃតង ៤ពែង ឬច្រើនជាងនេះក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងបាន ២០ភាគរយ ព្រោះតែបៃតងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។

ក្រៅពីការទទួលនូវរបបអាហារល្អៗខាងលើនេះ លោកអ្នកគួរលុបបំបាត់ចោលទម្លាប់មិនល្អដូចជា ការជក់បារី ការសេពគ្រឿងស្រវឹង និងការទទួលជាតិស្ករខ្ពស់ ហើយធ្វើលំហាត់ប្រាណឲ្យបានច្រើន ដើម្បីទទួលបានសុខភាពល្អ៕

មតិយោបល់