ព័ត៌មានសិល្បៈ និងកម្សាន្ត

ផ្កាយព្រឹក រំលឹកខួបអាពាហ៍ពិពាហ៍ ៨ ឆ្នាំ

ពេលវេលាកន្លងផុតទៅអស់រយៈពេល ៨ ឆ្នាំ បើគិតមកដល់ពេលនេះ គឺ នាងផ្កាយព្រឹក ឬ កុប សាវាណាន់ បានរៀបអាពាហ៍ពិពាហ៍ជាមួយសា្វមីលោក ប្រ៊ូឃ ដានុផន នឹងមានកូនប្រុសម្នាក់ ស្រីម្នាក់ គឺ ណង ណាដា​ និងណង ណា ឌុន ដែលគ្រួសាររបស់នាង បានសាងនូវសេចក្ដីសុខជូនចំពោះរូបនាងផ្ទាល់ បើទោះបីជានាងរវល់ក្នុងពិភពសិល្បៈច្រើនឆ្នាំក្ដី ។

ដោយទប់នូវក្ដីរំភើបមិនបាន នាង ផ្កាយព្រឹក បានសរសេររលឹកខួបអាពាហ៍ពិពាហ៍ របស់នាងបង្ហោះនៅលើបណ្ដាញសង្គម អ៊ីនស្ដារក្រាម និង ជូនពរដល់ស្វាមីខ្លួន ក្នុងខ្លឹមសារថា ” ចាប់ដៃជាយូរ ៨ ឆ្នាំ​ហើយណាចា៎ …ណែនផង …ធូផង…ក្ដិចផង .. ផ្ដល់ជំនួយផង …ក៏យើងមិនដែលប្រលែងដៃគ្នាដែរ អរគុណដៃនេះដែលបានអង្អែលក្បាល បបោសអង្អែល បីត្រកងមករហូត អរគុណដែលអោបគ្នានែនៗរហូតមក រហូតដល់មានដៃ ៤ ថែមទៀតមកអោបជាមួយណាចា៎ Happy 8th Anniversary ស្រលាញ់បងប្រ៊ូឃបំផុត ណាចា៎ “

ជាចុងក្រោយនេះ សម្ដីរបស់នាងផ្កាយព្រឹក បានចាក់ដោតនៅក្នុងបេះដូងរបស់ស្វាមីនាង រួមទាំងបេះដូងហ្វេនៗ យ៉ាងពេញទំហឹងតែម្ដង នាងធ្លាប់តែជាតារាទឹកភ្នែក តែមិននឹកស្មានថា​ភាពផ្អែមល្ហែម​ក្រៅឆាក នាង​មានមិនឲ្យចាញ់រឿងភាគឡើយ៕

ប្រភព៖ gossipstar

មតិយោបល់