ក្រោយពីMiss Grand ២០១៧ របស់ប្រទេសថៃត្រូវបានរកឃើញ កាលពីយប់ថ្ងៃទី១៧ សីហាមុននេះ ការប្រកួតវគ្គផ្ដាច់ព្រ័ត្តរបស់ Miss Grand Cambodia ក៏ត្រូវបានរកឃើញផងដែរ ដោយបេក្ខនារីរស់នៅទីក្រុងភ្នំពេញមួយរូបគឺជាអ្នកឈ្នះមកុដ។ ជាមួយនឹងការប្រកាសតំណែងនេះ សម្រស់របស់នាង ក៏ត្រូវគេប្រៀបធៀបភ្លាម ជាមួយនឹង Miss Grand របស់ថៃផងដែរដោយសារតែអ្នកទាំង២ នឹងត្រូវប្រឈមមុខគ្នា ក្នុងការប្រកួត Miss Grand អន្តរជាតិនៅក្នុងប្រទេសវៀតណាមនាពេលដ៏ខ្លីនេះ។
តំណាងស្រីស្អាតរបស់កម្ពុជាដែលទទួលមកុដជា Miss Grand កម្ពុជា ប្រចាំឆ្នាំ២០១៧នេះ បានទៅកញ្ញា ខ្លឹម ស្រីគា ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យប៊ុនរ៉ានីវត្តភ្នំ។ នាងមានអាយុ១៨ឆ្នាំ មានកម្ពុស់១,៧៣ម៉ែត្រ និងជាកូនស្រីរបស់អ្នកនៅភ្នំពេញ ដោយក្នុងការប្រលង Miss Grand Cambodia ប្រចាំឆ្នាំ២០១៧នេះ គឺនាងពាក់ស្លាកលេខ១១។ នាងត្រូវបានគេកត់សម្គាល់ថាមានសម្រស់ស្រស់ស្អាត និងរូបរាងខ្ពស់ស្រលះ ប៉ុន្តែនៅពេលផ្គូរផ្គងជាមួយ Miss Grand ប្រចាំប្រទេសថៃដែលទើបតែជាប់ដូចគ្នា គឺបេក្ខនារី ខ្លឹម ស្រីគា នៅតែត្រូវបានគេសន្និដ្ឋាននៅមានកម្រិត សម្រាប់ការប្រកួតប្រជែងនៅប្រទេសវៀតណាមនៅថ្ងៃ២៥ តុលាខាងមុខ។
ក្នុងពេលដែលក្នុងព្រឹត្តិការណ៍នោះនៅមិនទាន់រាប់បញ្ចូលសម្រស់ស្រីស្អាតមកពីប្រទេសផ្សេងទៀតនៅឡើយ។ អ្នកគាំទ្រខ្លឹម ស្រីគា សរសើរថានាងជាម្ចាស់ជ័យលាភី ដែលមានសម្រស់គួរឲ្យទាក់ទាញច្រើន ប៉ុន្តែអ្នកគាំទ្រដដែលក៏ទទូចឲ្យការប្រកួត Miss Grand Cambodia ឆ្នាំក្រោយបើកការជ្រើសរើសឲ្យមានលក្ខណៈទូលាយ ដើម្បីឲ្យបេក្ខនារីរបស់កម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ មានការសរសើរថា ស័ក្តសម១០០ភាគរយសម្រាប់ព្រឹត្តិការណ៍ Miss Grand International ដើម្បីសង្ឃឹមបានកានតែច្រើនក្នុងការដណ្ដើមមកុដ។
មិនទាន់ប្រដូចសម្រស់របស់ស្រីស្អាតមកពីប្រទេសដទៃនៅឡើយ គិតថាសម្រស់របស់ថៃ និងកម្ពុជា ដែលទើបទទួលមកុដយ៉ាងមិចដែរ?
មតិយោបល់