ព័ត៌មានសិល្បៈ និងកម្សាន្ត

នាង Victoria និងនាយ Rain ចាប់ដៃគូគ្នានៅក្នុងរឿងភាគចិនថ្មីមួយ

កូរ៉េ: សមាជិកក្រុម f(x) នាង Victoria និងនាយ Rain បានដៃចាប់ដៃគូគ្នា សម្ដែងក្នុងរឿងភាគចិនថ្មីមួយ ដែលនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុននេះ។ នេះបើយោងតាមរយ: គេហទំព័របរទេស ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦។

បើតាមរបាយការណ៍ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ បានបញ្ជាក់ឲ្យដឹងថា នាង Victoria និងនាយ Rain កំពុងចាប់ផ្ដើមសម្ដែងនៅក្នុងរឿងភាគចិនថ្មីមួយ ជាលក្ខណ:បែបរ៉ូមេតិក មានចំណងជើង ‘Unending Joy in August’ ដែលនឹងត្រូវចាក់បញ្ចាំង ក្នុងពេលឆាប់ៗខាងមុខនេះ។ សម្រាប់វណ្ណកម្មថ្មី ក្នុងរឿងប្រលោមលោកមួយនេះ គេរំពឹងទុកថា នឹងទទួលបានការពេញនិយមយ៉ាងខ្លាំង ពីស្រទាប់មហាជន ក្នុងវ័យ ២០ឆ្នាំ និង ៣០ឆ្នាំផងដែរ៕

fx-Victoria fxvictoria2 f-x-victoria-high-cut-vol-162-magazine-photos Screen-Shot-2013-11-26-at-7.13.20-AM Victoria-Rain_1462509012_af_org

មតិយោបល់