ព័ត៌មានជាតិ

ពលរដ្ឋ ២០០០នាក់ នឹងដង្ហែរញត្តិទៅ ACU ទោះសាលាក្រុងមិនអនុញ្ញាត

ភ្នំពេញ: ប្រជាពលរដ្ឋប្រមាណជា ២០០០នាក់ នៅតែដង្ហែញត្តិទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បើទោះបីជាសាលារាជធានីភ្នំពេញមិនអនុញ្ញាតក៏ដោយ។ ការដង្ហែញត្តិនេះ គឺដើម្បីប្រឆាំងនឹងអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានចំណាត់ការមកលើមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប កន្លងមក។

សាលារាជធានីភ្នំពេញ ព្រមានចាត់វិធានផ្លូវច្បាប់ មកលើក្រុមប្រជាពលរដ្ឋ ដែលគ្រោងលើកគ្នាទៅតវ៉ានៅអង្គភាពប្រឆាំងអំពើពុករលួយ នៅពេលថ្ងៃទី៧ ខែឧសភា។ ប្រជាពលរដ្ឋ បានចាត់ទុកការ ការហាមប្រាមរបស់អាជ្ញាធរ ថាជាការអនុវត្តច្បាប់ដោយលម្លៀង។

តំណាងប្រជាពល១រូប លោកស្រី មាស លក្ខិណា បានអះអាងថាលោកស្រី រួមទាំងតំណាងដទៃទៀត នៅតែរក្សាគោលជំហររបស់ខ្លួន ដោយមិនរំសាយការតវ៉ាឡើយ។ លោកស្រីបន្តថា នៅថ្ងៃស្អែកប្រជាពលរដ្ឋ ប្រមាណជា២០០០នាក់ នឹងប្រមូលផ្តុំគ្នានៅមុខអង្គភាពប្រឆាំងអំពើពុលួយ ដើម្បីដាក់ញត្តិ ទាមទារឲ្យស្ថាប័ននេះ បញ្ឈប់ការធ្វើទុកបុកម្នេញ និងគាបសង្កត់មកលើមន្ត្រីសង្គមស៊ីវិល ដែលខិតខំបំពេញការងារដើម្បីប្រយោជន៍ប្រជាពលរដ្ឋ៕

photo_2016-05-06_15-18-16

មតិយោបល់