កាលពីយប់ថ្ងៃទី១ ធ្នូ ឆ្នាំ២០១៩ អតីតបេក្ខភាព X-Factor Cambodia កញ្ញា ជាតិ សុច្ចកា បានធ្វើពិធីឡើងគេហដ្ឋានថ្មីនៅព្រែកឯង តម្លៃជិត១០ម៉ឺនដុល្លារ យ៉ាងអធឹកអធម។ នៅក្នុងពិធីនោះ ក៏មានវត្តមានតារាសិល្បៈចូលរួមផងដែរ។
វ័យទើប២០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ ជាតិ សុច្ចកា អាចរកចំណូល បានស្ទើរតែប្រហាក់ ប្រហែល នឹងរៀមច្បងមួយចំនួន។ មិនតែប៉ុណ្ណោះស្រីស្រស់រូបនេះ ត្រូវបានគេកត់ សម្គាល់ថា កាន់តែលេចធ្លោក្នុងវិស័យសិល្បៈ។ ពិសេសជាងនេះ ទៅទៀតមួយរយៈ ចុងក្រោយនេះ សុច្ចកា ថែមទាំងមានយីអ៊ុនឡើងស្រឺតៗ ខណៈទើបតែធ្វើពិធីឡើង គេហដ្ឋានថ្មីនៅឯខេត្តកំពុងចាម មិនទាន់បានប៉ុន្មានផង ស្រាប់តែនាង និងក្រុមគ្រួសារ បានប្រារព្ធពិធីឡើងគេហដ្ឋានថ្មីដ៏ធំស្កឹមស្កៃ យ៉ាងអធិកអធម កាលពីថ្ងៃទី ១ ដើមខែ ឆ្នូ នៅក្នុងទីក្រុងភ្នំពេញ ក្រោមវត្តមានភ្ញៀវកិត្តយសក្នុងរង្វង់ និង ក្រៅសិល្បៈចំនួន៤០ តុផងដែរ។ កញ្ញាបានអះអាងថា ផ្ទះដែលនាងទើបតែទិញ មានទីតាំងនៅព្រែកឯង គឺជាញើសឈាមរបស់នាង៥០% ជាមួយនឹងគ្រួសារ មានតម្លៃខ្ទង់ជិត១០ម៉ឺនដុល្លារ ដោយនាងបានបង់រំលោះផ្ទាល់ជាមួយនឹងក្រុមហ៊ុនតែម្ដង។
បើរាប់បញ្ចូលបន្ថែមទាំង អាជីវកម្មរបស់គ្រួសារ ដែលមានឳពុកជាមេឃុំ ក្នុងស្រុកស្គន់ ខេត្តកំពង់ចាម និងម្ដាយមានផ្ទះជួលមួយកន្លែង សម្រាប់ជំរុញជីវភាព គ្រួសាររបស់ នាងផង គេនៅតែមើលឃើញថា តារាស្រីរូបនេះ ក៏មានសមត្ថភាពមិនធម្មតា។
គួររំឮកផងដែរថា បើទោះជានៅមិនទាន់មានទ្រនំក្នុងសិល្បៈពិតប្រាកដយ៉ាងណាក្ដី ប៉ុន្តែជាតិ សុច្ចកា នៅតែទទួលបានការ ចាប់អារម្មណ៍ ពីសំណាក់ មហាជន។ ទន្ទឹមនឹងនេះ កញ្ញាតែងតែ លេចមុខក្នុងកម្មវិធីប្រគុំតន្ត្រីតាមប៉ុស្ត៍ទូរទស្សន៍ តូចធំផ្សេងៗ ហើយថ្មីៗនេះ នាងក៏បានលេចមុខនៅក្នុង ស្ប៉តពាណិជ្ជកម្ម និង សម្អាងការជាច្រើនផងដែរ៕
មតិយោបល់