ព័ត៌មានសិល្បៈ និងកម្សាន្ត

ហ្វាន ពីង ពីង ជាប់លេខ ២ ជា​រាជនីសម្រស់លើពិភពលោក

ដោយយោងតាមគេហទំព័រ ​QQ បានឲ្យដឹងថា​នៅពេលថ្មីៗ មានការចុះផ្សាយ នៅលើគម្របទស្សនាវដ្តី MODE American Style បានប្រកាសតំណែងស្រីស្អាតចំនួន ១០០ នាក់ ហើយអ្វីដែលមិនគួរឲ្យជឿបំផុត គឺតារា​​ឯកស្រីចិន ហ្វាន ពីង ពីង ជាប់លំដាប់ថ្នាក់លេខ ២ ដែលពិភពលោកទទួលស្គាល់ពីសម្រស់ដ៏ស្រស់ស្អាតគ្មានគូប្រៀបផ្ទឹមនិង រូបនាងបាន ។

នេះជាគ្រាដំបូងរបស់នាង ដែលបានកើនឡើងជាតារាលំដាប់កំពូលនៅលើសាកលលោក ហើយមិនមែនត្រឹមតែជាប់ចំណាត់ថ្នាក់ តំណែងស្រីស្អាតតែប៉ុណ្ណោះទេ គឺនាងទទួលបាននូវការចាប់អារម្មណ៍រូបសម្រស់បំផុត បណ្ដាលសំណាក់អ្នកគាំទ្ររូបនាង ទូទាំងពិភពលោក អាចនិយាយបានថា នាងជារាជនីកំពូលសម្រស់ របស់ពិភពលោកយើង ៕

មតិយោបល់