បច្ចុប្បន្ននេះ មនុស្សស្រីកំពុងតែប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំង ដោយសារតែពួកគេមើលរំលងរោគសញ្ញាមួយចំនួននៃជំងឺមហារីកសុដន់។ ជាពិសេសមនុស្សស្រីជាច្រើនតែងយល់ថា ដុំពកនៅក្នុងសុដន់ទើបអាចបង្កជាជំងឺមហារីកសុដន់ តែពួកគេបានមើលរំលងរោគសញ្ញាទាំង៥ចំណុចខាងក្រោមនេះ៖
ប្រជ្រុយ
ការស្រាវជា្រវមួយបានរកឃើញថា ស្រ្តីដែលដុះប្រជ្រុយលើរាង្គកាយ(មិនមែនប្រជ្រុយពីកំណើត) មានអត្រាកើតជំងឺមហារីកសុដន់ ១៣ភាគរយ បើធៀបទៅនឹងស្ត្រីដែលគ្មានប្រជ្រុយ។
ស្អកក និងឧស្សាហ៍ក្អក
ជំងឺមហារីកសុដន់ក៏អាចវាយលុកចូលទៅដល់សួត ហើយធ្វើឲ្យអ្នកមានអាការស្អកក និងឧស្សាហ៍ក្អកផងដែរ។ ដូច្នេះ សុភាពនារីទាំងឡាយគួរតែប្រុងប្រយ័ត្ន ប្រសិនបើជួបរោគសញ្ញាទាំងនេះ។
ប្លោកនោមមានភាពមិនប្រក្រតី
មហារីកសុដន់អាចចូលទៅបំផ្លាញអ័រម៉ូនជាច្រើនរបស់មនុស្សស្រី ហើយអាចបង្ករឲ្យបង្ហូរនោមមានសភាពស្ងួត និងពិបាកគ្រប់គ្រងការនោម ដែលជាហេតុធ្វើឲ្យពួកគេជួបប្រទះការលេចនោម នៅពេលកណ្តាស់ ធ្វើលំហាត់ប្រាណ ក្អក និងសើចជាដើម។
អស់កម្លាំងល្ហិតល្ហៃមិនដឹងមូលហេតុ
លោកអ្នកអាចមានអារម្មណ៍ងើងឆ្ងល់ខ្លួនឯងថា ហេតុអ្វីបានជាចេះតែអស់កម្លាំងល្ហិតល្ហៃ ទោះបីជាទើបតែក្រោកពីគេង ឬមិនបានធ្វើការងារអ្វីឲ្យអស់កម្លាំងផងនោះ។ ទាំងនេះអាចកើតឡើងដោយជំងឺមហារីកសុដន់ បានទៅបំផ្លាញតុល្យភាពនៃសារធាតុគីមីក្នុងខ្លួនរបស់អ្នក។
ឈឺខ្នងមិនដឹងមូលហេតុ
អ្នកជំងឺមហារីកសុដន់ ភាគច្រើនមានអាការឈឺខ្នង នៅត្រង់ឆ្អឹងជំនី និងឆ្អឹងខ្នង ហើយអាចរីករាលដាលទៅផ្នែកខាងលើផងដែរ។
ចំណុចទាំងប៉ុន្មាននៅខាងលើនេះ ជាការសន្និដ្ឋានដំណាក់កាលដំបូងនៃជំងឺមហារីកសុដន់ ដែលអ្នកអាចសង្កេតបានដោយខ្លួនឯង។ ដូច្នេះហើយបើអ្នកសង្ស័យថា ខ្លួនមានជំងឺមហារីកសុដន់ ត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាប្រញាប់ ដើម្បីទទួលការព្យាបាលឲ្យទាន់ពេលវេលា៕
មតិយោបល់