ព័ត៌មានសិល្បៈ និងកម្សាន្ត

ទប់លែងជាប់ តូច ស្រីពេជ្រ ដលថ្នាក់ផ្ទុះជម្លោះជាមួយស្រ្តីវ័យ៥០ឆ្នាំ

មានការភ្ញាក់ផ្អើលមិនតិចនោះទេ បន្ទាប់ពីតារាសម្ដែងអ្នកនាង តូច ស្រីពេជ្រ ដែលទើបបង្ហាញខ្លួននៅលើទឹកដីកម្ពុជា ស្រាប់តែផ្ទុះជម្លោះជាមួយស្រ្តីវ័យ៥០ឆ្នាំដែលនាងមិនព្រមបញ្ចេញអត្តសញ្ញាណ ដល់ថ្នាក់ប្រមាថគ្នាង៉ែងហង ជាសាធារណៈ។
នៅមិនទាន់ដឹងថានោះជាជម្លោះបណ្ដាលពីអ្វីនោះទេ ប៉ុន្តែផ្អែកតាមការបង្ហោះ គឺកើតឡើងពីស្រ្តីរូបនោះនិយាយមាក់ងាយគ្នា និងបង្ខូចឈ្មោះនាងដល់ថ្នាក់ធ្វើអោយនាងទ្រាំលែងបាន។

អ្នកនាងតូច ស្រីពេជ្រ សរសេរបង្ហោះថា «បើគិតថាខ្លួនឯងខ្លាំងកុំលួចខាំគេដូចសត្វឆ្កែចឹងបើមីងែងគ្រាន់បើ ខលមកអញផ្ទាល់មក អញរកចាំទទួល២៤ម៉ោង ហើយបើមិនខលមកអញទេចឹងកុំព្រូស 🐕 👎 💩 អញអត់ធ្មតច្រើនឆ្នាំហើយ បើងែងល្អវាមិនដែលប្តីងែងរត់ចោលងែងទេមីកាចាសអាយុ៥០ហើយនៅមិនដឹងខ្យល់ធ្វើខ្លួនដូចឯងក្មេង 😱 ចាស់ជិតងាប់ហើយនៅអត់ដឹងខ្លួនទៀត 💩 មចប្តីរត់ចោលហើយនៅមិនដឹងខ្លួនឯងចាស់ទៀតមែនអត់ 🤮រកប្តីមិនបានមែនតែមើលទៅប្រហែលគ្មានអ្នកយកទេព្រោះវាដូចជា 🤪 💩💩? 🤮 ☠️☠️👻 👎ខលាំងចេញក្បាលមកកុំខ្លាំងក្រោយខ្នងអញចឹងមី 💩ចរណែនអញមែនមី 💩ឃើញអញមានសេចក្តីសុខ 🤪 ?😆😁»។

នេះជាសម្ដីឆេះដុំដែលគេមិនធ្លាប់ឃើញ តារាស្រីរូបនេះ រំលេចឡើងនាពេលកន្លងមក ខណៈដែលសារដែលនាងបង្ហោះឡើងដ្បិតថាបង្កប់នូវពាក្យសម្ដីធ្ងន់ៗពិបាកស្ដាប់បន្តិចមែន ប៉ុន្តែតូច ស្រីពេជ្រ បានអះអាងថា គឺបណ្ដាលមកពីនាងធ្វើអ្វីស្រ្តីដែលតាមឈ្នានីសខ្លួននោះមិនបាន និងថាស្រ្តីម្នាក់នោះបានប្រើគ្រប់មធ្យោបាយបំផ្លាញខ្លួនពីក្រោយខ្នង រហូតធ្វើអោយនាងអត់ទ្រាំលែងបាន។ យ៉ាងណាមិញ តារាស្រីរូបនេះ នៅតែបន្តបិទបាំងមិនព្រមបង្ហើបអោយដឹងពីអត្តសញ្ញាណ និងមុខមាត់របស់ស្រ្តីវ័យ៥០ឆ្នាំនោះ បន្ទាប់ពីការបង្ហោះត្រូវបានគេចែកចាយនោះទេ ដោយនាងបង្ហើបថាមិនទាន់ដល់ដំណាក់កាលត្រូវបញ្ចេញបើកចំហរនោះឡើយ។

តូច ស្រីពេជ្រ បានអះអាងថា នាងធ្វើដំណើរមកលេងស្រុកកំណើតលើកនេះ គឺដើម្បីដកឃ្លាពីការងារដ៏ច្រើនស្កេកស្កះនៅលើទឹកដីអាមេរិកដែលនាងទើបតែឡើងទៅនោះ និងដើម្បីបានជួបជុំតារាសិល្បៈ ក៏ដូចជាក្រុមគ្រួសារ អ៉ីចឹងហើយ ទើបនាងខកចិត្តនៅពេលដែលបានដឹងថាមានស្រ្តីដែលនាងធ្លាប់បានគោរពស្រឡាញ់ បញ្ចេញពិសពិលធ្វើអោយនាងក្អួតឈាម សម្រាប់ការលាបពណ៌ទាំងឡាយ។ នាងនឹងធ្វើដំណើរទៅកាន់ទឹកដីអាមេរិកវិញ នៅដើមខែ៥ខាងមុខ ដើម្បីទៅបំពេញការងារបន្តទៀត បន្ទាប់ពីការសុំច្បាប់ក្នុងរយៈពេលខ្លី មិនអាចបន្តបាន៕

មតិយោបល់