ដូចដែលយើងបានដឹងស្រាប់ហើយថា ប៉ុន្មានខែកន្លងមកនេះ មានករណីមួយផ្អើលពេញប្រទេស ករណីកូនដុកទ័រម្នាក់ស្រវឹងស្រា រួចបានបង្កជម្លោះលើមន្ត្រីកងរាជអាវុធហត្ថម្នាក់ តែរឿងនេះបានស្ងប់សព្វគ្រប់។
មុននឹងចប់ មានរឿងរ៉ាវជាច្រើនថា ដុកទ័រ បានព្យាយាមលោតទឹកសម្លាប់ខ្លួន និង យកដាវគំរាមផ្តាច់ជីវិត ធ្វើយ៉ាងណាឲ្យសមត្ថកិច្ច និងថ្នាក់ដឹកនាំ ដោះលែងកូនរបស់លោក ។
ដោយឡែកសម្រាប់រឿងយប់មិញនេះដែរ អតីតតារាសម្តែង ថៃ នរៈពិទូ ពាក់ព័ន្ធនឹងថ្នាំញៀន ត្រូវបាន អ្នកស្រី ងិន ម៉ានីយ៉ា អតីតភរិយារបស់លោក ថៃ នរៈសត្យា ត្រូវជាម្តាយ បានបញ្ចេញសារថា «ពេលខ្លះ ចង់ស្លាប់តែម្ដង ឲ្យវាផុតទុក្ខ» ។
ទន្ទឹមជាមួយការបញ្ចេញសារនេះដែរ ត្រូវបានគេចោទថា អ្នកស្រី បានយកស្តាយ៍តាម លោក ដុកទ័រ ដែលកូនប្រុសបង្កជម្លោះ ដល់មន្ត្រីអាវុធហត្ថ។
អ្នកស្រី ងិន ម៉ានីយ៉ា បានសរសេរលើហ្វេសប៊ុកខ្លួន នៅមុននេះបន្តិចថា «ឱ!អស់លោកអ្នកមានបបេរអើយ…ត្រង់ណាដែលថាខ្ញុំ យក style លោក Doctor នោះ ??? សូមបើកចិត្ត ពិចារណាផងទៅ …!!!» ៕

មតិយោបល់