ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា ធ្វើឲ្យអ្នកគាំទ្រខ្លោចចិត្ត រឿងវះកាត់ដុំភ្នែក

នៅលើInstagram របស់ពេជ្រ សោភា នាងបានបង្ហោះថាខ្លួនទើបនឹងបានវះកាត់ភ្នែកយកដុំគីសចេញ ដោយនាងបញ្ជាក់ថាមានការឈឺចាប់យ៉ាងខ្លាំង តែដើម្បីអោយមានភាពប្រសើរឡើងនូវផ្នែកសុខភាព គឺនាងត្រូវតែទ្រាំ។ ការវះកាត់របស់នាងបានធ្វើអោយអ្នកគាំទ្រខ្លោចចិត្តយ៉ាងខ្លាំង ដោយសារតែជំងឺមានដុំគីសក្នុងភ្នែកនេះ គឺកម្រកើតមាន ហើយនៅពេលកើតឡើងរមែងគេចមិនផុតការវះកាត់មិនរួច។

យ៉ាងណាមិញ មិនដឹងថាតើនាងវះកាត់តាំងពីពេលណានោះទេ ក្នុងពេលដែលសុំអោយមានការបញ្ជាក់តែនាងមិនទាន់ធ្វើការឆ្លើយតប ដោយគ្រាន់តែគេដឹងថាទិដ្ឋភាពដែលនាងបានបង្ហោះនោះ គឺទំនងជាទើបតែវះកាត់រួចថ្មីៗ និងថាបណ្ដាលមកពីដុំគីសនោះធ្វើទុក្ខចំពោះភ្នែករបស់អ្នកនាងខ្លាំងពេកទើបឈានដល់វះចេញ។ ក្រោយការវះកាត់ អ្នកនាងបញ្ជាក់ថាស្ថានភាពជំងឹនឹងមិនមានបញ្ហានោះទេ ប៉ុន្តែអ្នកគាំទ្ររបស់អ្នកនាងនៅតែសម្ដែងការព្រួយបារម្ភ ដោយសារតែអ្នកនាងគឺជាតារាល្បីឈ្មោះដែលមានអ្នកគាំទ្រច្រើននាក់ឈឺឆ្អាលពីសុខទុក្ខ។

អ្នកគាំទ្រជាច្រើនដែលទើបបានដឹងពីរឿងវះកាត់ភ្នែករបស់អ្នកនាងបានបង្ហាញការព្រួយបារម្ភ និងរួមគ្នាជូនពរអ្នកនាងជាច្រើន ដើម្បីអោយអ្នកនាងឆាប់ជាសះស្បើយ និងបង្ហាញពីការខ្លោចចិត្តចំពោះការឈឺចាប់របស់អ្នកនាងក្នុងពេលវះកាត់។ ក្នុងនោះសូម្បីតែអ្នកគាំទ្ររបស់តារាផ្សេងក៏បានបង្ហោះពាក្យជូនពរចំពោះអ្នកនាង និងបង្ហាញពីការចាប់អារម្មណ៍ចំពោះអ្នកនាងក្រោយពេលវះកាត់ផងដែរ៕

មតិយោបល់