ព័ត៌មានសិល្បៈ និងកម្សាន្ត

មួយឈុត មាន សូនីតា ថោកតែកាលីប

ក្រឡេកមួយភ្លេតស្ទើរមើលមិនដឹងថាមួយឈុតដែលមាន សូនីតា បានគ្រងក្នុងពិធីសម្ពោធរឿង«ស្នេហ៍ស្វ័យគុណ៤» កាលពីថ្ងៃទី១១ មករា កែច្នៃពីក្រមាខ្មែរនោះឡើយ។ អ្វីដែលគេកត់សម្គាល់គឺមួយឈុតយ៉ាងកាលីពនេះ មានតម្លៃមិនដល់១០០ដុល្លារ ឬ៤០ម៉ឺនរៀល ដែលនេះជាតម្លៃមិនសមនឹងឈុតយ៉ាងកាលីពនេះឡើយ។

មាន សូនីតា បានអះអាងថាមួយឈុតដែលនាង បានគ្រងជាសំលៀកបំពាក់ដែលនាងកែច្នៃ ដោយខ្លួនឯង ហើយប្រាប់ឲ្យជាងវាស់កាត់នាង ទើបធ្វើឲ្យក្រមាដែលនាងច្នៃ ហើយមានភាពទាក់ទាញក្នុងពិធីសម្ពោធរឿង «ស្នេហ៍ស្វ័យគុណ៤»។ នាងថាខ្លួនចង់បង្ហាញមហាជន ឲ្យស្គាល់ពីតម្លៃក្រមា ទើបមិនអាចច្នៃឈុតដដែលដែលធ្វើឲ្យមហាជនសាំភ្នែក។ ម្យ៉ាងមកពីនាងមិនចង់ចំណាយលុយច្រើន ក្នុងការកែច្នៃសំលៀកបំពាក់ ឲ្យមានតម្លៃខ្ពស់នោះផង ទើបឈុតក្រមាបានក្លាយជាជម្រើស ដែលនាងត្រូវតែគិតគូរ។ នាងថាមួយឈុតដែលច្នៃជាសំលៀកបំពាក់ដូច ក្នុងរូបនេះ គិតទាំងឈ្នួល និងសាច់ក្រមាចំណាយមិនដល់១០០ដុល្លារនោះទេ ប៉ុន្តែបើនិយាយពីភាពលេចធ្លោ គឺមិនអន់ជាងសំលៀកបំពាក់ ដែលតារាបរទេសស្លៀកក្នុងពិធីធំៗ ហើយមានតម្លៃកប់ពពក។ នេះជាឈុតដែលនាងច្នៃពីក្រមាហើយស្លៀក បង្ហាញសាធារណជនលើកទី១ ខណ:ដែលឈុតមួយនេះ ក៏នឹងត្រូវប្រើសម្រាប់ចូលរួមកម្មវិធីក្រោយៗមួយ លើកពីលើកទៀត ទើបនាងនឹងបញ្ចេញឈុតថ្មី ដែលនាងប្រកាសថានឹងច្នៃឲ្យរឹតតែកាលីបជាងនេះទៀត ដើម្បីលើកតម្លៃ និងទីផ្សាររបស់ក្រមាខ្មែរ។ នាងថាសាច់ក្រមាដែលមានក្រឡាស្អាតប្លែកនេះ ជាស្នាដៃរបស់អ្នកខេត្តតាកែវ ហើយនាងនឹងធ្វើឲ្យមហាជន ដឹងថាសាច់ក្រណាត់ក្រមាមិនមែនទាល់មានក្រឡាការ៉ូនោះទេ គឺច្នៃជាឆ្នួតៗ និងជាផ្កាផ្សេងទៀតក៏បានដូចគ្នា សំខាន់គឺការកុម្ម៉ង់៕

មតិយោបល់