យោងតាមការបញ្ជាក់ គឺតារាសម្ដែងអ្នកនាង លី ម៉ារីណា និងស្វាមី ស្ថិតនៅក្នុងប្រទេសថៃ ប្រមាណច្រើនថ្ងៃមកហើយ ដោយអ្នកនាងប្រាប់ថាជាដំណើរទៅកម្សាន្ត នៅមុនឱកាសបុណ្យចូលឆ្នាំចិន។ អ្នកនាងក៏ទទួលស្គាល់ថា នោះជាដំណើរលម្ហែកាយ ដើម្បីរឹតចំណងស្នេហ៍ ក្រោយពេលកូនប្រុសកាន់តែធំដឹងក្ដីផងដែរ។
អ្នកនាងលី ម៉ារីណា បានអះអាងថាដោយសារតែអ្នកនាង និងស្វាមី មានពេលមិនត្រូវគ្នានៅអំឡុងបុណ្យឆ្លងឆ្នាំ ទើបអ្នកនាងសម្រេចចេញទៅកម្សាន្ត នៅក្នុងប្រទេសថៃកាលពីថ្ងៃទី១៥ មករា ដោយគម្រោងដើរលេងកំពុងស្ទាក់ស្ទើរ គឺអាចត្រលប់ទៅវិញមុនចូលឆ្នាំចិន ឬអាចបន្តដល់ចូលឆ្នាំចិន។ អ្នកនាងថាខ្លួន និងស្វាមី កាលនៅអាមេរិកក៏កម្របានដើរកម្សាន្តជុំគ្នានោះដែរ ទើបសម្រេចយកឱកាសពាក់កណ្ដាលខែមករា ដើរលេងអោយអស់តែម្ដងដើម្បីលម្ហែកាយ និងបង្កាត់ចំណងស្នេហ៍។ ក្នុងនោះអ្នកនាងក៏ទៅដើម្បីដើរមើលសំលៀកបំពាក់ល្អៗក្នុងប្រទេសថៃ យកមកតាំងលក់នៅលើអនឡាញ និងក្នុងហាងសំលៀកបំពាក់របស់នាងផងដែរ ទើបនាងមិនទាន់កំណត់ពេលមកវិញច្បាស់លាស់។ នាងថានេះជាដំណើរដើរកម្សាន្ត ដែលមានរយៈយូរ ប៉ុន្តែក៏ជាដំណើរទៅកម្សាន្ត ដែលនឹងកាត់បន្ថយការកម្សាន្តផ្សេងៗ នៅពាក់កណ្ដាលឆ្នាំ និងចុងឆ្នាំផងដែរ ដោយសារតែនាង និងស្វាមី សុទ្ធតែរវល់។ អ្នកនាងនិយាយថាខ្លួនខកខានពិធីឡើងផ្ទះកញ្ញាលី ច័ន្ទសីហា និងខកខានមិនបានចូលរួមសម្ពោធរឿង Jailbreak ដែលមានតារាសិល្បៈចូលរួមកុះករ នៅល្ងាចថ្ងៃទី២០ មករានេះ គឺដោយសារតែជាប់បេសកកម្មដើរលេង នៅក្នុងប្រទេសថៃនេះឯង ៕
មតិយោបល់