ក្រចកដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការផ្តល់សម្រស់ដល់ប្រអប់ដៃ និង ម្រាមដៃរបស់អ្នក ប៉ុន្តែការថែទាំពួកវា មិនមែន តែងតែងាយស្រួលនោះទេ។ ដូចនេះ យើងបានប្រមូលផ្តុំនូវគន្លឹះងាយៗ មួយចំនួន ក្នុងការរក្សាអោយ ក្រចក និង សាច់នៅគល់ក្រចករបស់អ្នក អោយមានសុខភាពល្អ និង មើលទៅស្រស់ស្អាត។ អ្នកអាច អនុវត្តនូវ វិធីទាំងនេះ ហើយអ្នកនឹងទទួលបាននូវ ក្រចកដែលមានរូបរាងល្អឥតខ្ចោះ និង មានសុខភាពល្អ ។
- ចំណាយពេល កាត់ក្រចករបស់អ្នក។
- អ្នកគួរតែបញ្ឈប់ ការខាំក្រចក។
- អ្នកគួរតែប្រើ ប្រដាប់ខាត់ក្រចកអោយវាមាន ភាពរឹងមាំ ដើម្បីជៀសវាងពី ការបាក់ ឬ របក។
- ការលាបក្រែមជាតិវីតាមីន E បន្ថែម អាចជួយអោយក្រចកអ្នក ដុះបានវែងល្អ និង រឹងមាំ។
- អ្នកគួរ សំលៀងក្រចកដែលមានរាងធំ អោយមានរាងពងក្រពើ។
- ពណ៌ព្រឿងៗ និង ពណ៌ស សាកសមនឹងក្រចកដែលវែង និង មានរាងមូល។
- ការលាបពណ៌ក្រចករាងឌិត គឺសាកសមនឹងក្រចក ដែលខ្លី និង មានរាងជ្រុង។
- អ្នក អាចលាយពណ៌ទៅក្នុងថ្នាំលាបក្រចកដែលមានពណ៌ស្រាល ដោយការបន្ថែមពណ៌រាងចាស់ ចូលទៅ ក្នុងវាមួយតំនក់ រួចក្រឡុកវាអោយបានសព្វល្អ។
- ការដាក់ថ្នាំលាបក្រចក នៅក្នុងកន្លែងក្តៅអាច ធ្វើអោយវាឆាប់កក។ អ្នកអាចដាក់វា នៅក្នុងទូទឺកកក ឬ ក្នុងទូ នៅក្នុងបន្ទប់ទឹក។
- អ្នកត្រូវប្រាកដថា ទឹកថ្នាំលាបក្រចក គឺមានភាពស្មើរ និង រលោងល្អ។ ប្រសិនបើវាឡើងក្រាស់ អ្នកគួរបន្ថែម ទឺកលាងក្រចក ២ ឬ ៣ តំនក់ អោយបានមុន យកវាមកប្រើវារយៈពេលពីរបីម៉ោង។
- ចូរប្រាកដថា អ្នកបានសំអាតផ្នែកខាងលើនៃដបថ្នាំ និង បិទគម្របវិញអោយបានតឹងណែនល្អ បន្ទាប់ពីអ្នក បានលាបវារួច ។
- ជៀសវាង ការលាបថ្នាំក្រចកនៅ ក្រោមកង្ហារ។
- អ្នកគួរលាបទឹកពណ៌ថ្នាំក្រចក អោយបានបីស្រទាប់ និង លាបទឹករលោងអោយបានពីរស្រទាប់ទៀត មុនពេលអ្នកបញ្ចប់វា ។
- ក្រចកដែលធំហើយខ្លី នឹងមើលទៅឃើញរាងស្តើងជាងមុន ប្រសិនបើអ្នក ទុកចន្លោះនៅសងខាងក្រចក ដោយមិនធ្វើការលាបពណ៌ ។
- នៅពេលអ្នកធ្វើការជ្រើសរើសប្រវែង ក្នុងការតក្រចករបស់អ្នក អ្នកគួរចងចាំថា ក្រចកសិប្បនិម្មិតនេះ នឹង ឡើងវែង តាម ក្រចកធម្មជាតិរបស់អ្នកដែលបានដុះ។ ដូច្នេះ ប្រសិនបើអ្នកចង់ តវាជារៀងរាល់ ២ ទៅ ៣ សប្តាហ៍ នោះក្រចកអ្នកនឹង ដុះវែងនៅក្នុងអំឡុងពេលនោះ។ ហើយដូចនេះ អ្នកគប្បីត អោយវារាងខ្លីបន្តិច ជាង ប្រវែងដែលអ្នកចង់បាន។
- អ្នកមិនត្រូវប្រើទឺកលាងក្រចក ដែលមានជាតិអាសេតូននោះទេ ពីព្រោះវា អាចស៊ីក្រចករបស់អ្នក។ ដូច្នេះ អ្នកត្រូវប្រើទឹកលាងក្រចក ណាដែលមិនមានផ្ទុកសារធាតុនេះ ។
- ប្រសិនបើក្រចករបស់អ្នកចាប់ផ្តើម ងើបឡើងបន្តិច នោះអ្នកត្រូវប្រញាប់ដោះស្រាយវាអោយបានជា បន្ទាន់។ ពីព្រោះថាក្រចកប្រភេទនេះ គឺងាយនឹងរងគ្រោះពីការ រីកលូតលាស់របស់ពពួកផ្សិត ប្រសិនបើ ពួកវាមិន បានទទួលបាន ការថែទាំត្រឹមត្រូវនោះទេ។
- អ្នកមិនត្រូវកាត់សាច់គល់ក្រចក ឬ ទាញវានោះទេ។ ប្រសិនបើអ្នកធ្វើដូច្នោះ គឺវាមានតែនាំអោយ ក្រចកអ្នក មានការរលាកគល់ក្រចក និង ធ្វើអោយក្រចកអ្នកបែក និង ទន់ខ្សោយ។
- អ្នកមិនត្រូវប្រើរបស់អ្វីមួយរឹង ដើម្បីសំអាតផ្នែកខាងក្រោមក្រចកអ្នក នោះទេ។ ប៉ុន្តែអ្នក អាចប្រើសាប៊ូ និង ច្រាសសម្រាប់ដុសក្រចកជំនួសវិញ។
- អ្នកគួរលាបក្រែមផ្តល់សំណើម អោយក្រចករបស់អ្នកជារៀងរាល់យប់ ដើម្បីកាត់បន្ថយការហួតជាតិទឹក។
គន្លឹះក្នុងការសំអាតក្រចក
- ការសំអាតជារៀងរាល់សប្តាហ៍ អាចធ្វើអោយក្រចក និង សាច់គល់ក្រចករបស់អ្នកភាពស្រស់ស្អាត។ ដូចនេះ អ្នកអាច អោយអ្នកដែលមានជំនាញធ្វើវាអោយអ្នក ឬ ក៏អ្នកអាចធ្វើដោយខ្លួនឯង នៅឯផ្ទះដោយ អ្នកគ្រាន់តែធ្វើតាម នូវគន្លឹះខាងលើនេះ។
- ជៀសវាងការខាត់ក្រចកពីចំហៀងមួយ ទៅចំហៀងមួយទៀត ពីព្រោះវាអាចធ្វើអោយ ចុងក្រចកឡើង ផុយស្រួយនឹង ងាយបាក់។ អ្នកត្រូវធ្វើការខាត់ពីខាងចុងចំហៀង ទៅរកចំណុចកណ្តាល ដោយធ្វើវា ក្នុងទិសដៅតែមួយ ។
អត្ថបទ៖ Health
មតិយោបល់