Drake ជាអតីតគូស្នេហ៍ចាស់របស់ តារាចម្រៀងស្រី Rihanna ដែលបច្ចុប្បន្នភាព លោកមានទំនាក់ទំនងស្នេហាជាមួយ តារាចម្រៀងស្រីល្បីឈ្មោះដូចគ្នា គឺ នាង Jennifer Lopez ដែលភ្លើងស្នេហ៍អ្នកទាំងទើបតែបង្កាត់ក្នុងពេលឆ្លងឆ្នាំថ្មីនេះ តែប៉ុណ្ណោះ តែនាង Jennifer Lopez ធ្លាប់បានប្រកែកថា ខ្លួនជាមួយតារាចម្រៀងប្រុស Drake គ្រាន់តែសហការបង្កើតបទថ្មីទេ គ្មានអ្វីលើសនេះឡើយ ។
តែអ្វីដែលកាន់តែធ្វើឲ្យតារាចម្រៀង Rihanna មានការឈឺចិត្តយ៉ាងខ្លាំងនេះ ថ្មីនេះ Drake បានទម្លាយព័ត៌មានរបស់ខ្លួន ទិញខ្សែកពេជ្រ ជូន Jennifer Lopez ដែលមានតម្លៃ ១០ ម៉ឺនដុល្លារ សហរដ្ឋអាម៉េរិក ត្រឹមព័ត៌មានប៉ុណ្ណឹងវាជារឿងមធ្យមទេ តែអ្វីដែលជារឿងហួសចិត្តនោះគឺ មានសារព័ត៌មានខ្លះទៀតបានអុចអាលថា Rihanna ប្រុងនឹងធ្វើអត្តឃាតខ្លួន ព្រោះទប់កំហឹងមិនបាន ។
គួរបញ្ជាក់ផងដែរថា តារាស្រី Rihanna រហូតមកដល់ពេលនេះមិនទាន់បានចេញស្រាយបំភ្លឺចំពោះមុខ ពីបញ្ហាទំនាក់ទំនងស្នេហា រវាង Drake ជាមួយនាង Jennifer Lopez នៅឡើយទេ ប្រហែលជាតារារូបនេះយល់ថា រឿងកន្លងហួសហើយ ហើយពួកគេក៏បានបែកគ្នាយូរណាស់ដែល អីចឹងហើយ Drake ឬក៏រូបនាងមានសិទ្ធិក្នុងការទាក់ទងស្នេហាជាមួយដៃគូថ្មី ណាមួយក៏បាន ៕
ប្រភព៖ lollipop
មតិយោបល់