ព័ត៌មានសិល្បៈ និងកម្សាន្ត

គេងនៅបាតសមុទ្រដើម្បីមើលថែរក្សាសត្វសមុទ្រ

តួកគីៈអ្នកមុជទឹកប្រើបំពង់ខ្យល់អ៊ុកស៊ីសែនពីរនាក់ ចូលចិត្តនៅក្រោមផ្ទៃទឹកយ៉ាង​ខ្លាំងពួកគេបានបង្កើតបន្ទប់គេងនៅឯបាតសមុទ្រដើម្បីថែរក្សាសត្វសមុទ្រ។

គម្រោងចម្លែកនេះត្រូវបានរៀបចំឡើងដោយអ្នកមុជទឹកដែលមានជំនាញវិជ្ជាជីវៈ Serap Metinturkវ័យ ៣២ឆ្នាំ និងមគ្គុទេសក៍កីឡានៅក្រៅអាគារ Mehmet Bat អាយុ៣០ដែលបាននិយាយថា​ពួកគេចង់គូស​បញ្ជាក់ពីតម្រូវការក្នុងការមើលថែរក្សាសមុទ្រ។

Serap និយាយថា: “យើងជាមនុស្សមកទស្សនាទីនេះ ប៉ុន្តែសម្រាប់សត្វជាច្រើន​ទីនេះគឺជាផ្ទះរបស់ពួកសត្វ ខ្ញុំចង់គូសបញ្ជាក់ថាយើងគួរតែថែរក្សាជាមួយនឹងការគោរព និងធ្វើគម្រោងបន្ថែមទៀតដើម្បីការពារសមុទ្រ ” ។

បុរសទាំងពីរនាក់នេះ បានយកពូកខ្នើយ កម្រាលគ្រែ ចង្ក្យេង នាឡិកា និងសូម្បីតែកុក្កតាក្មេងលេង ដើម្បីបង្កើតបន្ទប់គេង នៅបាតសមុទ្រមួយដែលមានជម្រៅ ៨ម៉ែត្រក្រោមផ្ទៃទឹក​នៅឯឆ្នេរសមុទ្រនៃទីក្រុង Fethiye ស្ថិតនៅតំបន់ Aegean របស់តួកគី។ បន្ទាប់មកពួកគេបានដេក និងមើលត្រីដែលហែល​ឆ្លងកាត់ដោយចេញក្តីរីករាយ៕

https://youtu.be/jHV3mUUzfNw

មតិយោបល់