ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈាន នី​ហ្សា ព្រម​រៀបការ​ព្រោះ​តែ​ឃើញ​លាភ​ជាធំ​

​តារា​សម្តែង​ស្រស់​សោភា កញ្ញា ឈាន នី​ហ្សា ត្រូវបាន​ប្រភព​ព័ត៌មាន​ទម្លាយ​ឲ្យដឹងថា ឈាន នី​ហ្សា ព្រម​រៀបការ ជាមួយនឹង​អាណិកជន​ខ្មែរ​ម្នាក់​នៅ​ប្រទេស​បារាំង ដោយសារ​តែ​ចង់​បាន​លាភសក្ការៈ ធំ​ជាង​គូស្នេហ៍​ចាស់ ដែល​ធ្លាប់បាន រួមសុខទុក្ខ​ថតកុន​ជាមួយនឹង​គ្នា និង​បង្កើត​អនុ​ស្សាវ​វ​រីយ៍រួមគ្នា​យ៉ាងច្រើនស​ន្ធឹ​កនោះ​។​

​ឈាន នី​ហ្សា ជា​តារា​មួយ​ដួង ដែល​ក្រសោប ភាពល្បីល្បាញ តាមរយៈ​ការសម្តែង​រឿង របស់​ផលិតកម្ម​ចក្រ​វា​ឡ ក្រោម​ចំណងជើង​ថា “​ក្រមុំ​ឆ្នាស​ប៉ះ​កំលោះ​ឫក​ធំ​” និង​រឿង “​ភូមិ​ព្រៃ​ជើង​កប​”​។ ក្រៅពី​នោះ​នាង​ធ្លាប់​បាន​លេចមុខ​តាមរយៈ​រឿង​អប់រំ​របស់​ស្ថានីយ៍ទូរទស្សន៍ ទទ​ក និង​ស្ថានីយ៍ទូរទស្សន៍​អប្សរា​ផងដែរ​។​ខណៈ​ដែល​ប្រឡូក​ចូល​សិល្បៈ ថតកុន​រួមគ្នា ជាមួយនឹង​លោក ថៃ ប៊ុននាង គេ​ក៏​បាន​ដឹងថា កម្លោះ​សង្ហារ​រូបនោះ បាន​កួចចិត្ត​ប្រតិ​ពទ្ធ ទៅលើ នាង​គ្រាន់តែ​មិន​ហាន​សារភាព​តែប៉ុណ្ណោះ​។ ទោះជា​លេច​ឭ​ព័ត៌មាន​យ៉ាងនេះក្តី វា​មិន​បាន​ធ្វើឲ្យ ឈាន នី​ហ្សា វិលមុខ​ឈឺ​ក្បាល​អី​នោះទេ ដោយ​នាង​បាន​សម្រេចចិត្ត​រៀបការ ដោយសារ​តែ​បាន​ឃើញ​លាភសក្ការៈ​ពី​បុរស​អាណិកជន បារាំង ដែល​ខុស​ពី​ថៃ ប៊ុននាង ។
​ប្រភពព័ត៌មាន​ដែល​អាច​យកជាការ​បាន បាន​ប្រាប់ឲ្យដឹង​ថា ការសម្រេចចិត្ត​រៀបការ​របស់​នាង ឈាន នី​ហ្សា កាលពី ១៣០ ជាង មុន ដោយសារតែ​ឃើញ​លាភសក្ការៈ បុរស​ទ្រព្យ​ស្តុក រូបនោះ ទើប​សម្រេចចិត្ត​រៀបការ​តែម្តង​។​

​តែ​ក្រោយ​ពី​រៀបការ រួច ឈាន នី​ហ្សា មិន​បាន​បង្ហាញ​មុខ​នៅតាម​កញ្ជក់​ទូរទស្សន៍​ទៀត​ទេ និង​បោះបង់​ចោល​សិល្បៈ និង​អ្នក​លួច​ស្នេហ៍​ហេងស៊យ ដែល​មិន​សារភាព ដោយ​ត្រូវ​ទៅ​រស់នៅ​ប្រទេស​បារាំង​ជាមួយ​នឹង​ស្វាមី​លើ​គំនរ ប្រាក់​រាប់​សិប​លាន ៕​
Chhan Nisa
អត្ថបទ៖គង់វង្ស​

មតិយោបល់