ព័ត៌មានសិល្បៈ និងកម្សាន្ត

លី ចាន់សីហា សម្ពោធផ្ទះល្វែងញើសឈាម

នៅថ្ងៃទី១៨ មករា តារាសម្ដែងកញ្ញាលី ចាន់សីហា បានប្រកាសថាខ្លួនរៀបចំពិធីឡើងផ្ទះមួយល្វែង ដែលជាផ្ទះញើសឈាមរបស់ខ្លួនសុទ្ធសាធមុនថ្ងៃរៀបការ ដោយគ្មានថវិកាផ្ចុងផ្ដើមពីលុយ ដែលនាងរកបានការសម្ដែង និងបើកអាជីវកម្មនោះឡើយ។ យ៉ាងណាមិញ ផ្ទះដែលនាងបានទិញនោះ មិនមែនជាប្រភេទវីឡាសែនដុល្លារដូចតារាស្រីល្បីឈ្មោះមួយចំនួន ដែលគ្រាន់តែហក់ចូលសិល្បៈភ្លាម ក៏មានលទ្ធភាពទិញបានភ្លែតនោះទេ។

លោក លី សុជុន ជាឪពុកបានប្រាប់ផុសញូថា ផ្ទះល្វែងដែលលោក និងកូនស្រីធ្វើពិធីឡើងថ្ងៃនេះ គឺជាញើសឈាម ដែលបានពីអាជីពសម្អាងការ របរលក់កាបូបរបស់កូនស្រី និងការសម្ដែងរបស់កូនស្រីទាំងស្រុង គឺអត់មានអ្នកនេះឧបត្ថម្ភ ឬអ្នកណាជួយពីក្រោយនោះទេ។ ផ្ទះនេះក៍ចាត់ទុកថាជាញើសឈាមលី ច័ន្ទសីហា មុនថ្ងៃរៀបការផងដែរ ទើបលោក និងនាងសម្រេចមិនធ្វើផ្គួបក្នុងថ្ងៃរៀបការ។ លោកបានហៅទ្រព្យថ្មីនេះ ថាជាផ្ទះជាញើសឈាម ខណៈដែលលោកទទួលស្គាល់ថា តារាសិល្បៈភាគច្រើន ដែលខ្លះល្បីមិនទាន់ស្មើនឹងកូនស្រីរបស់លោកផង គេមានផ្ទះជាច្រើនផង ដោយមិនដូចលី ច័ន្ទសីហា ដែលចូលសិល្បៈយូរហើយ ទើបតែបានផ្ទះមួយល្វែងហើយនៅជាយក្រុងនេះផង។ លោកថាពិធីទទួលភ្ញៀវពេលល្ងាចនឹងធ្វើប្រមាណជាជាង២០តុ ដោយអះអាងចំនួនភ្ញៀវដែលបានអញ្ជើញនោះ មិនច្រើនស្មើនឹងចំនួនអ្នកស្គាល់ដែលលោក និងកូនស្រីបានស្គាល់នោះឡើយ។ ក្នុងនោះតារាសិល្បៈក៏លោក និងកូនស្រីមិនហ៊ានរំខានច្រើនដែរ ដើម្បីកុំអោយប៉ះពាល់ភ្ញៀវ នៅពេលកញ្ញាលី ច័ន្ទសីហា ធ្វើពិធីមង្គលការក្នុងប៉ុន្មានខែខាងមុខ។ លោកថាផ្ទះល្វែងដែលបានទិញនោះស្ថិតនៅបុរីវាលស្បូវ ហើយពិធីឡើងផ្ទះក៏ធ្វើធំដុំណាស់ដែរ ដោយមានគ្រួសាររបស់គូដណ្ដឹងនាង មកជួយចាត់ចែងពិធីផងដែរ៕

មតិយោបល់