ខណ្ឌសែនសុខ នឹងដាច់ទឹក ៧ម៉ោង នៅថ្ងៃទី២៣ ខែមករានេះ

ភ្នំពេញៈ យោងតាមររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១៨ ខែមករានេះ បានឲ្យដឹងថា នឹងធ្វើការកាត់ភ្ជាប់បំពង់មេនាំទឹកថ្មីទំហំ២៥០មម នៅលើផ្លូវ២០១១ ចាប់ពីថ្នល់រថភ្លើង ដល់ផ្លូវលេខ៧២P (បុរីពិភពថ្មីបឹងឈូក) ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃច័ន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧ ។

ការអនុវត្តការងារកាត់ភ្ជាប់បំពង់មេនាំទឹកថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅទីតាំងខាងលើ មួយរយៈពេលខ្លីប្រមាណ ៧ ម៉ោង ចាប់ពីម៉ោង ៩ យប់ ដល់ម៉ោង ៤ ទៀបភ្លឺ៕

មតិយោបល់