ព័ត៌មានសិល្បៈ និងកម្សាន្ត

កូនស្រី ប៉ ថឹតសាឌី បានត្រឹមតែថើបរូបថតឪពុក

ក្នុងថ្ងៃបុណ្យកុមាជាតិថៃ កូនស្រីកំព្រាឪពុក ណង ម្លិះ បានប្រលែងជាមួយរូបថតឪពុកគឺ លោក ប៉ ថឹតសាឌី នៅក្នុងសួនកុមារ ហើយម្ដាយរបស់ក្មេងស្រីតូចនេះ បានបង្ហោះរូបថត ណង ម្លិះ ញញឹម ប្រលែងលេងជាមួយរូបថត នាយ ប៉ មិនត្រឹមតែប៉ុណ្ណោះឡើយ អ្វីដែលធ្វើឲ្យអ្នកគាំទ្រទប់ទឹកភ្នែកពុំបាននោះគឺ រូបថត ណង ម្លិះ អោប នឹង ថើប រូបថតឪពុកខ្លួន ដែលមើលទៅមានភាពសោកសង្រែងខ្លាំង គួរឲ្យក្ដុកក្ដួលក្នុងចិត្តណាស់។

គួរបញ្ជាក់ផងដែរថា ថ្ងៃនេះទៀតសោទគឺថ្ងៃ បុណ្យគំរប់ខួប ១ ឆ្នាំ ដែលនាយ ប៉ ថឹតសាឌី អតីតតារាឯកប្រុស បានលាចាកលោក ដែលត្រូវនឹងថ្ងៃទី ១៨ ខែ មករា ធ្វើឡើងនៅវត្ត ធម្មធីរារ៉ាម ស្រុក មឿង ខេត្ត បុរីរ៉ាំ ៕

មតិយោបល់