ក្រោយភ្លៀង មេឃស្រឡះ! សុខ លីន ជួបបញ្ហានៅអតីតកាល បច្ចុប្បន្នកំពុងជោគជ័យខ្លាំង ទើបទិញរថយន្តទំនើបតម្លៃរាប់ម៉ឺនដុល្លារ

 

(ភ្នំពេញ)៖ តារា Tik Tok ល្បីឈ្មោះ និងស្រស់ស្អាត គឺសុខ លីន ដែលមានរូបសម្រស់ស្រស់សោភា និងចូលចិត្តបង្ហោះវីដេអូរាំ ក្រលែងខ្លួនយ៉ាងសមសួន ជាមួយដងខ្លួនដ៏រាងស្រឡូន មួយរយៈចុងក្រោយនេះ សង្កេតឃើញថា ទាំងរូបរាង និងពណ៌សម្បូរហាក់ប្រែប្លែកខុសពីមុន នេះប្រហែលជាដោយសារតែតារា Tik Tok រូបនេះ ចេះតែងខ្លួន រួមទាំងកែសម្ភស្សកន្លែកណាខ្លះក៏មិនដឹង។

យ៉ាងណាមិញ ក្រោយជួបព្យុះភ្លៀងឥតឈប់ឥតឈរ ទាំងរឿងគ្រួសារ និងរឿងស្នេហា សុខ លីន ក៏បានបំពេញមុខមាត់ជាកូនស្រីកត្តញ្ញូដោយបានទិញរថយន្តស៊េរីថ្មីមួយគ្រឿងជូនលោក ឪពុក ជាញើសឈាម ការខិតខំកសាងជីវិតថ្មី និងការខំប្រឹងប្រែងរកស៊ី តាំងពីបាតដៃទទេមកដល់សព្វថ្ងៃនេះ។

តារា Tik Tok រូបនេះ ក្រោយពីជោគជ័យ ពីផលិតផលរបស់ខ្លួនមក ក៏ឃើញមានភាពស្រស់បំព្រងឡើង មិនដូចពីមុនជួបតែរឿង ឈឺចាប់ ហើយក៏បានឮដំណឹងថា ក៏មានអ្នកស្អំបេះដូងផងដែរ ចំណែកនាងក៏បានបង្ហោះសារថា `ស្នាមញញឹម របស់ប៉ា គឺជាក្ដីសង្ឃឹមរបស់កូនតែម្នាក់គត់»៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *