ព័ត៌មានសិល្បៈ និងកម្សាន្ត

យក់ ឋិតរដ្ឋា បង្ហោះសារប្រតិកម្មហង្សមាស

នៅគណនេយ្យផ្លូវការរបស់អ្នកនាងយក់ ឋិតរដ្ឋា អ្នកនាងបានបង្ហោះសារមួយចំនួនបង្ហាញពីការអស់សង្ឃឹមជាមួយហង្សមាស ខណៈដែលការបង្ហោះរបស់អ្នកនាង ក៏ត្រូវអ្នកគាំទ្ររិះគន់គោលការណ៍ហង្សមាស យ៉ាងពេញបន្ទុក ដែលបានទុកនាងចោល ដោយមិនបញ្ចេញអោយច្រៀង ក្នុងកម្មវិធីធំៗ ហើយឃើញតែតារាថ្មីៗ ត្រូវបានលើកស្ទួយ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងករណីនេះ នៅមិនទាន់មានប្រតិកម្មតបណាមួយពី ខាងហង្សមាសដោយផ្ទាល់នៅឡើយទេ។

អ្នកនាងបានសរសេរបង្ហោះថា «បើគិតថាខ្ញុំមិនមានអ្វីសំខាន់សំរាប់អ្នកទៅហើយ! សុំតែ
អ្នកនិយាយប្រាប់ខ្ញុំតែមួយមាត់បានហើយ ថាមិនត្រូវការខ្ញុំទៀតទេ! សោះនឹងខ្ញុំរង់ចាំលទ្ធផលចុងក្រោយទាំងអស់សង្ឃឹម!»។ អមដោយការបង្ហោះរបស់អ្នកនាងគេឃើញអ្នកគាំទ្រ ជាច្រើននាងបានបញ្ចេញយោបល់ ដោយក្នុងចំណោមនោះ គឺមានម្ចាស់គណនីមួយដែលប្រើឈ្មោះ Narata Zarato Parakon សរសេរថា«មិនយល់ ហើយក៏ឆ្ងល់ថា Rasmey Hang Meas គេគិតយ៉ាងម៉េចចំពោះគាត់? កម្មវិធីធំៗត្រូវបានរំលងពីគាត់ពីមួយទៅមួយ។ ឯconcert ពីមួយកម្មវិធីទៅមួយកម្មវិធីពីមួយឆ្នាំទៅមួយឆ្នាំ ហេតុអីគ្មានវត្តមានគាត់? គាត់ក៏ជាតារាហង្សមាសមួយរូបដែរ តែហេតុអីគាត់គ្មានសកម្មភាពក្នុងកម្មវិធីទូរទស្សន៏ Hang Meas HDTV ដូចគេគ្រប់គ្នា? ឬមួយមកពីគាត់មិនចេះរករឿងអុកឡុកដូចគេ? ហើយមានតែក្មេងៗជំនាន់ក្រោយឃើញឡើង ច្រៀងអត់ឈប់ឈរ ឬមួយគិតថាគាត់អត់មានអ្នកគាំទ្រ? សូមចាំថា យក់ ថិតរដ្ឋា នៅតែមានអ្នកគាំទ្រជានិច្ចទោះបីគាត់មានចម្រៀងច្រៀងច្រើនឬតិច តែអ្នកដែលស្រលាញ់និងចងចាំគាត់គឺមិនអាចភ្លេចគាត់បាននោះទេ មិនមែនទាមទារអោយគាត់ល្បីល្បាញជាងគេដូចពីមុនទេ តែគ្រាន់តែចង់អោយមានភាពស្មើគ្នា រវាងតារាជើងចាស់ដូចគ្នា មិនមែនជាន់ផ្អៀងទៅតែខាងអ្នកញិកញ៉ក់ក្មេងៗ ដូចរាល់ថ្ងៃនេះទេ។ ឬមួយក៏ធ្វើដើម្បីអោយគាត់អស់ចិត្តហើយដើរចេញ? គាត់មិនខ្វះកន្លែងដែលចាំស្វាគមន៏គាត់ទេ តែគាត់គ្រាន់តែមិនចេះ drama មិនចេះវៃអែបស៊ីអប មិនចេះកូរដូចគេ ទើបអ្នកមិនមើលឃើញតម្លៃនៃសមត្ថភាពគាត់។ ហើយបើចុងក្រោយគាត់គ្មានលទ្ធផល គ្មានកម្មវិធីធំៗដូចគេសូមប្រាប់គាត់ត្រង់ៗទៅ កុំអោយការរង់ចាំរបស់មនុស្សត្រង់ៗ និងមានសមត្ថភាពម្នាក់នេះនៅទ្រាំឈឺចាប់បែបនេះ»។ មកទល់ម៉ោងនេះប្រតិកម្មរបស់អ្នកនាងយក់ ឋិតរដ្ឋា និងអ្នកគាំទ្រកាន់តែមានកំដៅក្ដៅ នៅលើបណ្ដាញហ្វេសប៊ុក៕

មតិយោបល់