ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្លាប់តែឃើញសិចស៊ី! ឥលូវ ទេព បូព្រឹក្ស រំលេចសម្រស់យ៉ាងស្រស់ស្អាត ក្នុងឈុតបុរាណខ្មែរ

(ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យ កញ្ញា ទេព បូព្រឹក្ស ត្រូវបានគេដឹងថា ជានិច្ចកាលតែងតែតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់បុរាណខ្មែរ ដើម្បីបង្ហោះក្នុងបណ្តាញសង្គមចែកជូនអ្នកគាំទ្របានទស្សនា ពីរូបសម្រស់ក្នុងឈុតបែបខ្មែរ និងទុកធ្វើជាអនុស្សាវរីយ៍។ ត្បិតថា តារាូបនេះចូលចិត្តលេងខ្លួនបែបយុវវ័យសម័យថ្មីក្តី តែគេអាចមើលឃើញថា នាងក៏ស្រឡាញ់ឈុតបុរាណរបស់ខ្មែរខ្លាំងផងដែរ តាមរយ:ការមានគំនិតគ្រងឈុតបុរាណ។

ជាក់ស្តែងនៅក្នុងរូបថតនោះ តារាស្រីម្ចាស់បទ «Myសង្សារ» កញ្ញា ទេពបូព្រឹក្ស បានបង្ហាញនូវឈុតបុរាណខ្មែរ ដោយមានពាក់ក្បិន និងឈៀង ព្រមទាំងស្បែបុរាណខ្មែរ អមដោយទម្រង់សិល្ប:ល្ខោនខោលដែលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សរបស់កម្ពុជា និងមានដើមកំណើតនៃការសម្តែងក្នុងអំឡុងស.វទី៩ ក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៥ (គ.ស ៩៦៨-១០០១) នេះបើយោងតាមរយ:សិលាចារឹក តំបន់ស្ទឹងស្រែង ខេត្តសៀមរាប។

គួររំលឹកផងដែលថា កាលពីពេលកន្លងទៅ កញ្ញាទេពបូព្រឹក្ស ក៏តែងតែរំលេចនូវវប្បធម៌របស់កម្ពុជានៅក្នុងបទចម្រៀងខ្លួនផងដែរ រួមមានជាអាទិ៍បទ ឆ្នាំថ្មីសុំម៉ាប្លែក បទអួតសាហាវ និងបទ Put Your Hand Up ជាដើម។ល។

ចង់ឃើញថាតើ កញ្ញាទេព បូព្រឹក្ស ស្រស់ស្អាតយ៉ាងណានៅក្នុងឈុតបុរាណខ្មែរនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

 

 

មតិយោបល់