ព័ត៌មានជាតិ

First News ៖ បុគ្គលិកស្ថានីយ៍ប្រេងឥន្ធនៈតេលាម្នាក់ យកច្រវ៉ាក់ចងកសម្លាប់ខ្លួន

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពបុគ្គលិកស្ថានីយ៍ប្រេងឥន្ធនៈតេលាម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ស្លាប់យ៉ាងអាណោចអាធ័ម ហើមស្អុយ ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅធ្វើការពិនិត្យ។

ការប្រទះឃើញខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបុរីកម្មករ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ គ្រាន់តែដឹងថា ជាបុគ្គលិករបស់ស្ថានីយ៍ប្រេងឥន្ធនៈតេលា និងបានយកច្រវ៉ាក់ដាក់ឆ្កែ មកចងកសម្លាប់ខ្លួន ហើមស្អុយទៅហើយ។ ចំពោះមូលហេតុ ក៏មិនទាន់ដឹងនៅឡើយនោះទេ ព្រោះសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

មតិយោបល់