មនុស្សប្រុសភាគច្រើនមិនបានប្រុងប្រយ័ត្នចំពោះការសង្កេតមើលអារម្មណ៍របស់មនុស្សស្រី នៅពេលកំពុងរួមភេទនោះទេ ព្រោះគិតតែពីសម្រុកដើម្បីឈានទៅឲ្យដល់ចំណុចកំពូលរបស់ខ្លួនឯង។ ចំណែកឯមនុស្សស្រី ក៏ចង់សម្រេចដល់ចំណុចកំពូលដូចមនុស្សប្រុសដែរ តែមនុស្សប្រុសភាគច្រើនមិនអាចបំពេញតាមបំណងនាងឡើយ។ ដូច្នេះហើយ មនុស្សប្រុសត្រូវប្តូរតិចនិចភ្លាម ប្រសិនបើមនុស្សស្រីបង្ហាញសញ្ញាទាំង៥ ដូចខាងក្រោម៖
ព្យាយាមប្តូរកាយវិការ
នៅពេលមនុស្សប្រុសមិនបានធ្វើឲ្យមនុស្សស្រី សុខស្រួលក្នុងពេលកំពុងរួមភេទនោះទេ គាត់អាចព្យាយាមប្តូរកាយវិការដោយខ្លួនឯង ដើម្បីធ្វើឲ្យលិង្គមនុស្សប្រុស ដាក់ចំកន្លែងដែលនាងត្រូវការ។ ដូច្នេះហើយប្រសិនបើមនុស្សប្រុសសង្កេតឃើញដូចនេះ អ្នកត្រូវប្តូរតិចនិចភ្លាម ឬក្លាហានសួរនាងពីអ្វីដែលនាងចង់បាន។
ព្យាយាមគ្រប់គ្រង
មនុស្សស្រីភាគច្រើនមិនចង់ធ្វើបែបនេះទេ តែបើនាងព្យាយាមគ្រប់គ្រងសកម្មភាពនៅលើគ្រែ មានន័យថា អ្នកធ្វើមិនបានល្អទេ។ ដូច្នេះមនុស្សប្រុសត្រូវស្តាប់ការបញ្ជារបស់នាង ហើយខំសម្រេចឲ្យបាន ប្រសិនអ្នកចង់ឲ្យជីវិតស្នេហារបស់អ្នកមានសុភមង្គល និងដៃគូរបស់អ្នកមានសេចក្តីសុខ។
សួរសំនួរ
សំនួរមុនដំបូងគេបង្អស់បន្ទាប់ពីការរួមភេទរួច គឺ ហេតុអ្វីបញ្ចប់លឿនម្លេះ ហេតុអ្វីមិនសូវស្រួលអញ្ចឹង? ហើយនាងក៏អាចសួរទៀតថា ហេតុអ្វីមិនព្រមថ្នាក់ថ្នមបំបោសអង្អែលឲ្យយូរបន្តិច? សំនួរទាំងនេះជាសញ្ញាប្រាប់ឲ្យមនុស្សប្រុស ត្រូវកែប្រែនៅពេលរួមរ័ក្សលើកក្រោយ។
អសកម្ម
ក្នុងអំឡុងពេលរួមភេទ មនុស្សប្រុសអាចដឹងបានភ្លាមៗថា មនុស្សស្រីគ្មានអារម្មណ៍បន្តិចសោះ នៅពេលដែលនាងនៅស្ងៀមមិនមានសកម្មភាពអ្វីរួមទាំង ទឹកមុខស្មើ និងដកដង្ហើមធម្មតា។ ដូច្នេះមនុស្សប្រុសត្រូវប្រយ័ត្នសញ្ញាទាំងនេះ។
មិនមែនជាអ្នកដុតភ្លើងស្នេហ៍
មនុស្សប្រុសតែមិនដែលលួងលោមមនុស្សមុនពេលរួមរ័ក្សនោះទេ នេះជាមូលហេតុដែលធ្វើឲ្យដៃគូមិនអាចម្រេចដល់កំពូលបាន។ ចំណែកឯមនុស្សស្រីមួយចំនួនក៏ជ្រើសយកការសម្រេចកាមដោយខ្លួនឯងស្រួលជាង។ ដូច្នេះ បើមនុស្សស្រីមិនសូវមានអារម្មណ៍ទេ អ្នកត្រូវរកយុទ្ធសាស្រ្តដុតភ្លើងស្នេហ៍ឲ្យក្តៅឡើង៕
មតិយោបល់