ខុសពីស្នេហាខ្លះដែលមានម្ដាយ និងបងប្អូនជំទាស់ ដោយសារតែមានរយៈពេលស្គាល់គ្នាខ្លីពេល តារាចម្រៀងពេជ្រ សោភា បែរជាអះអាងថាម្ដាយរបស់នាងខឹងសំបារឿងនាងលេងរឹកដាក់ លោកឆឹម សក្កដា និង បង្ខំអោយនាងទទួលយកលោកជាគូស្នេហ៍ទៅវិញ។ នាងថាស្នេហារបស់នាងដ្បិតថាមិនទាន់មានពិធីចែចូលរវាងចាស់ទុំនិងចាស់ទុំមែន ប៉ុន្តែអាណាព្យាបាលសងខាងពេញចិត្ត និងគាំទ្រ។
ពេជ្រ សោភា បានផ្ដល់បទសម្ភាសន៍ ក្នុងពិធីសម្ពោធរឿង«Jailbreak »កាលពីល្ងាចថ្ងៃទី២០ មករា នៅផ្សារទំនើប TK ថានេះជាលើកទី១ដែលនាងបានបង្ហាញខ្លួន ក្នុងពិធីសម្ពោធរឿង ហើយបានទស្សនាចំភាពយន្តខ្មែរ ដែលមានគុណភាពផលិតមិនខុសពីរឿងបរទេស ដោយនាងហៅរឿងវាយកាប់ចាក់ដែលមានភាពរស់រវើកមួយនេះ ថាជារឿងមិនចាញ់ភាពយន្តហុងកុង។ នាងថាសប្បាយចិត្តដែលខ្មែរ បានអាចផលិតកររឿងបានល្អ មិនខុសគ្នាពីរឿងបរទេស។ ជាមួយនឹងការសរសើរចំពោះរឿងនេះ អ្នកនាងពេជ្រ សោភា ក៏បានប្រកាសពីចំណងស្នេហ៍របស់ខ្លួន ជាសាធារណៈជាមួយតារាសម្ដែងលោកឆឹម សក្កដា ផងដែរ។ នាងថាស្នេហារបស់នាងមិនមែនឆាកល្ខោន ឬDrama នៅក្នុងបទចម្រៀងដែលធ្លាប់ថតជាមួយគ្នានោះទេ តែជាស្នេហ៍ចេញពីចិត្ត។ នាងថាពីដំបូងនាងស្ថិតក្នុងភាពស្ទាក់ស្ទើរ សម្រាប់ទទួលយកស្នេហាពីតារាប្រុសរូបនេះ ប៉ុន្តែម្ដាយរបស់នាងបានស្ដីបន្ទោសថា ហេតុអ្វីបានជានាងធ្វើបាបចិត្តលោកសក្កដា ម្ល៉េះ ទើបនាងសប្បាយចិត្តទទួលយក។ នាងថាមកទល់ពេលរវាងនាង និងលោកគឺជាស្នេហាពិតប្រាកដ បើទោះជាពេលអនាគត គឺជារឿងមិនអាចមើលដឹង។
https://www.youtube.com/watch?v=VNZ2qMhcaj4



















មតិយោបល់