“ស្រែស្រីធំ សមនឹងនង្គ័លបង ” តើវាជាអ្វី ? ហើយ អត្ថន័យនឹងពាក្យឃ្លានេះ វាមានន័យធៀបយ៉ាងម៉េចទៅ ដែលធ្វើឲ្យគេចាប់អារម្មណ៍ យ៉ាងនេះ ។
រំឭកដល់បទចម្រៀង “ពូកអូនប៉ុណ្ណា?” និង បទ “ឈឺត្រង់ពក” របស់ផលិតកម្មថោន បានទទួលរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ដោយឆ្លងកាត់ព្យុះភ្លៀង ទម្រាំចេញលក់ និងផ្សាយលើទីផ្សារបាន ក៏ប៉ុន្តែពេលនោះ បែរជា ផលិតកម្ម ហង្សមាស ដែលមានទ្រនំធំ មានបទ ន័យធៀប ជាច្រើនដែរ ក៏ប៉ុន្តែបែរជាមិនទទទួលនូវការរិះគន់ ។
ការរិះគន់លើផលិតម្មថោន ទំនងត្រូវបានគេជឿថា ជាការរិះគន់ បំបាក់ក្នុងន័យ ពាណិជ្ជកម្ជ ឬរបររកស៊ី វិស័យឧស្សាហកម្ម កម្សាន្តដូចគ្នា ស្របពេលដែលទីផ្សារផលិតកម្ម មួយនេះ ទទួលបានការគាំទ្រ និង ជាពិសេសការផលិតបទ ចម្រៀងថ្មី ជាស្នាដៃកូនខ្មែរ ម្លោះហើយ ទើបមានរឿងខាងលើ កើតឡើង ។ ពូកអូនប៉ុណ្ណា ? ជាបទមួយដែលនិយាយអំពីពូកដេក នៅក្នុងបន្ទប់របស់មនុស្សស្រីម្នាក់ ដោយបុរសដែលជាសង្សារចង់ដឹងទំហំវាប៉ុណ្ណា ទើបបានជានាងដេកធ្លាក់ពូក ។ តែន័យនេះ ត្រូវបានទស្សនិកយកទៅធៀប ថាជាន័យអាសអាភាសទៅវិញ បើទោះបីជាមានការអះអាងម្តងហើយ ម្តងទៀត របស់ យឹម តាស្រង់ ថាបទលោកមិនបាននិពន្ធក្នុងន័យអាសអាភាសនោះទេ ដោយទទួលការពិនិត្យយ៉ាងត្រឹមត្រូវ ពីសំណាក់ក្រសួងពាក់ព័ន្ធជាស្រេចទើប ឲ្យចេញលើទីផ្សារ ។
ដោយឡែកបទ “ស្រែស្រីធំ សមនឹងនង្គ័លបង” ច្រៀងដោយ លោក ព្រាប សុវត្ថិ និង កញ្ញា សួស វីហ្សា និងមានបទ ជាច្រើនទៀត របស់ផលិតកម្មហង្សមាស បែរជាមិនទទួលការរិះគន់ទៅវិញក្នុងអំឡុងពេលនោះ តើមកពីមូលហេតុអ្វី ? បើបទនោះ ធៀបន័យទៅ ពិតជាស៊ីដល់ជម្រៅក្នុងន័យ អាសអាភាសចំតែម្តង ។
ចំណងជើងនេះដែរ បើសិនជាយើង ចែកជាពីរផ្នែក ដោយយក ពាក្យ “ស្រែស្រីធំ” និងពាក្យ “នង្គ័លបង” មកគិតនឹងធៀបទៅនឹងអត្ថន័យក្នុងបទចម្រៀងទាំងមូល ជាក់ណាស់ បទនេះ ធៀបន័យទៅពិតជាអាសអាភាស ដោយនិយាយទៅលើ បញ្ហាផ្លូវភេទប្រាកដណាស់ ដែលជាជ្រុងគំនិតមួយរបស់ អ្នកនិពន្ធ ចង់ធ្វើឲ្យបទនេះទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជនជាអ្នកស្នេហាវិស័យឧស្សាហកម្មសិល្បៈកម្សាន្តតែប៉ុណ្ណោះ ។ក៏ប៉ុន្តែបើគិតន័យត្រង់វិញ វាគ្មានអ្វីកើតឡើង នោះទេ គឺទាក់ទងទៅនឹង បញ្ហាជួយមួយដៃមួយជើង លើរបរកសិកម្ម ដោយការជួយព្យួររួសដីស្រែតែប៉ុណ្ណោះ ។
បើយើងនៅតែគិតដល់ចំណុចនេះ ដូចដែលមហាជនធ្លាប់គិតកន្លងមក ច្បាស់ណាស់ បទទាំងនេះ វានឹងជះទៅលើបទចាស់ របស់ អធិរាជ សំលេងមាស ស៊ីន ស៊ីសាមុត ដោយសុំលើកយកបទ១ “ប៉ៃលិនដួងចិត្ត” ច្រៀងដោយ លោក ស៊ីន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា ក្នុងចំណោមបទជាច្រើន ដោយន័យក្នុងអត្ថន័យ នេះ ត្រង់ឃ្លាថា “ស្ពានយោលអូរយាម ស្រីយំអួលអាក់ ចានមួយពីរនាក់ រួមរ័កលុះក្ស័យ” ។ ឃ្លាក្នុងន័យនេះ ពិតជាអត្ថន័យជ្រៅណាស់ និង ធ្វើឲ្យអ្នកគិតទៅរកចំណុចអវិជ្ជមានជាមិនខាន ។
បញ្ជាក់ផងកន្លងមក លោក សុវណ្ណ រិទ្ធី ហៅ លោកតា វ៉ិចទ័រ ក៏ធ្លាប់វិភាគ បទ “ស្រណោះអូជ្រៅ” ដែលច្រៀងដោយ លោក ស៊ីន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា នៅលើ គណនីហ្វេសប៊ុករបស់ លោក ដោយមានអ្នកបញ្ចេញមតិវិជ្ជមាន និងអវិជ្ជមានលើបទ នេះ ដោយសរសើរលើអ្នកនិពន្ធជាន់ដើម ដែលបង្កប់ន័យ យ៉ាងជ្រៅក្នុងបទមួយនេះ ៕
ស្តាប់បទ “ស្រែស្រីធំ សមនឹងនង្គ័លបង” ដូចខាងក្រោមនេះ៖
បទ “ប៉ៃលិនដួងចិត្ត” ៖
បទ “ស្រណោះអូជ្រៅ” ៖
មតិយោបល់