ព័ត៌មានជាតិ

គំរាមអារកដូនជី យកលុយទិញថ្នាំញៀន សមត្ថកិច្ចចាប់វាយ​ខ្នោះ

ភ្នំពេញៈ ជនសង្ស័យម្នាក់ គ្មានលុយទិញថ្នាំញៀនប្រើប្រាស់ បានធ្វើសកម្មភាពគំរាមដូនជីបម្រុងសម្លាប់អារក ដើម្បីយកលុយទិញថ្នាំញៀនជក់តែមិនសម្រេច ព្រោះត្រូវបានគណៈកម្មាការវត្តសំបួរមាស ប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ខណ្ឌដង្កោឲ្យចាប់ខ្លួន។

ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ​២០១៧ ស្ថិតក្នុងវត្តសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សំ ឌីណា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅក្នុងសំបួសមាស មុខរបរមិនពិតប្រាកដ ចំណែកដូនជីរងគ្រោះមានឈ្មោះ សំ លោក អាយុ៨០ឆ្នាំ ស្នាក់នៅក្នុងវត្តសំបួសមាស។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំខ្លួនមកសាកសួរប៉ុស្តិ៍នគរបាលខណ្ឌដង្កោ នឹងបញ្ជូនទៅឃុំខ្លួននៅ​អធិការដ្ឋានគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ​ចាត់ការបន្ត៕

https://youtu.be/2glfJAIwSiQ

មតិយោបល់