ព័ត៌មានបច្ចេកវិទ្យា

Meitu កម្មវិធីតែងមុខឱ្យក្មេងខ្ចី សាច់សភ្លឺចែងចាំង កំពុងកើនប្រជាប្រិយភាពក្នុងការកែរូបបុគ្គលល្បីៗក្នុងលោក

Meitu គឺជាកម្មវិធីស្មាតហ្វូនដំណើរការដោយប្រព័ន្ធ Android និង iPhone ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនចិនមួយ ហើយវាកំពុងទាក់ទាញអ្នកប្រើប្រាស់ក្នុងការកែមុខមាត់របស់បុគ្គលល្បីៗ និងរូបរបស់ពួកគេផ្ទាល់ ឱ្យមានភាពក្មេងខ្ចីសម្រស់ស្រស់ស្អាតហួសពីការស្មាន តែក្នុងមួយពព្រិចភ្លែក។​

កម្មវិធីតុបតែងមុនមួយនេះ អាចជួយអ្នកកែខៃផ្ទៃមុខរបស់លោកអ្នកឱ្យមានភាពស្រស់ស្អាត ក្មេងជាងវ័យអស្ចារ្យ តាមរយៈការតុបតែងលើរង្វង់ភ្នែក ផ្ទៃមុខ បន្ថែមពណ៌ក្រហមស ឬស៊ីជម្ពូរ ជាដើម ឱ្យភ្លឺចិញ្ចាចចិញ្ចែង។ ពិសេសជាងនេះ លោកអ្នកគ្រាន់តែចុចប៉ះដើម្បីរើសនូវជម្រើសដែលខ្លួនត្រូវការ រួចចុចប៉ះតែម្តងប៉ុណ្ណោះ នោះលោកអ្នកនឹងទទួលបានមុខមាត់ដ៏ថ្មីស្រឡាងមួយ ដែលមើលទៅអាចនឹងមានការផ្ទុះសំណើចក៏ថាបាន៕

មតិយោបល់