ព័ត៌មានសិល្បៈ និងកម្សាន្ត

Rain និង​ Kim Tae Hee ក្លាយជា​តារាមានជាងគេ ក្នុងចំណោម​៦ដួង​

មានតារា​ល្បីៗជាច្រើន បានបង្ហើបពីលំនៅដ្ឋានរបស់ពួកគេ ទៅកាន់បណ្តាញសង្គម ហើយពួកគេមិនត្រឹមតែស្អាតនោះទេ តែ​មាន​ទ្រព្យសម្បត្តិក្នុងដៃ មហាសាល​។​
ខាងក្រោមនេះដែរ ជា​តារា​ល្បី ៦ដួង ដែលមានទ្រព្យសម្បត្តិ ដ៏ច្រើន​។
១. Rain និង​ Kim Tae Hee ទើបតែប្រកាស​ការរៀបការនៅប៉ុន្មានថ្ងៃមុន ហើយឥឡូវ​នេះ ពួកគេ​ក៏បានក្លាយ​ជាគូស្នេហ៍ ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ ក្នុងចំណោម​តារា នៃពិភពសិល្បៈកូរ៉េ​។​
Kim Tae Hee មានវីឡាផ្ទាល់ខ្លួន នៅ​ Hannam-dong ក្រុងសេអ៊ូល ដោយមានតម្លៃ ៥.៩​លានដុល្លារ​អាម៉េរិក និងវីឡា នៅជិតស្ថានីយ៍ Gangnam Station ត្លៃ ១១លានដុល្លារ​អាម៉េរិក។
ដោយឡែក​អនាគតស្វាមីនាង លោក Rain មានវីឡាផ្ទាល់ខ្លួន តម្លៃ ៥.៣ លានដុល្លារ​អាម៉េរិក និង​ទ្រព្យសម្បត្តិផ្សេងទៀតមានតម្លៃ ២១.២ លានដុល្លារ​អាម៉េរិក ។​
បូកទ្រព្យសម្បត្តិ​អ្នកទាំងពីរគឺ ៤២.៤ លានដុល្លារ​អាម៉េរិក ដែលធ្វើឲ្យពួកគេ​ឈរលើកំពូល​តារាង ជា​អ្នកមាន​ជាងគេក្នុងចំណោមអ្នកសិល្បៈ ក្នុងប្រទេសកូរ៉េ ។​

2. Kwon Sang Woo & Son Tae Young
Kwon Sang Woo បានទិញអគារកម្ពស់ ៧ជាន់មួយ តម្លៃ ២២.១ លានដុល្លារ​អាម៉េរិក ។

3. Lee Soo Man ជា​នាយកប្រតិបត្តិរបស់ក្រុមហ៊ុន S.M. Entertainment ដោយមាន​អគារនៅសហរដ្ឋ​អាម៉េរិក តម្លៃ ៨.៥ លានដុល្លារ​អាម៉េរិក​។ ហើយមានដី ទំហំ ៩៨ហិកតា ដែលមានតម្លៃ ២.៥ លានដុល្លារ​អាម៉េរិក​។​

4. Kang Soo Jung មានលំនៅដ្ឋានមួយនៅហុងកុង ដោយមានតម្លៃ ៦.៨ លានដុល្លារ​អាម៉េរិក។

5. Han Ye Seul បច្ចុប្បន្នតារារូបនេះមាន អាផាតមិន តម្លៃ ៣.៧ លានដុល្លារ​អាម៉េរិក រចនាដោយ​អ្នកជំនាញ​បារាំង ។​

6. Song Hye Kyo ជា​ម្ចាស់លំនៅដ្ឋាន ៣ នៅ Samseong ដោយលំនៅដ្ឋានទី១ របស់នាងដែលទិញ គឺ ៧.២លានដុល្លារ​អាម៉េរិក ។ លំនៅដ្ឋានទី​២ ២.៥ លានដុល្លារ​អាម៉េរិក និងលំនៅដ្ឋានទី ៣ មានតម្លៃ ៧.៦ លានដុល្លារ​អាម៉េរិក​៕​

មតិយោបល់