ការបង្ហាញខ្លួនលើកនេះ Selena បានធ្វើឱ្យមហាជន ក៏ដូចជាអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារស្រីស្រស់រូបនេះ បានប្រែប្រួលរូបរាងកាន់តែមានសាច់ជាងពីមុនខ្លាំង។ ក្នុងសម្លៀកបំពាក់យ៉ាងសាមញ្ញ អាវយឺតដៃវែងចង្កេះខ្លី ជាមួយនឹងខោសាច់ក្រណាត់ពណ៌ខ្មៅ Selena បង្ហាញច្បាស់ៗពីសាច់ក្បាលពោះ មុខប៉ោងៗ ខុសប្លែកពីមុនយ៉ាងខ្លាំង។
ទោះជាយ៉ាងណា ម្ចាស់បទ «Come and Get It» រូបនេះ នៅតែទទួលបានការកោតសរសើរចំពោះរូបនាងដដែល បើទោះជានាងមានសាច់ជាងមុនបន្តិចក៏ដោយ។ Selena ទទួលបានការស្ញប់ស្ញែងចំពោះការបង្ហាញអ្វីជាខ្លួននាង ដោយមិនមានភាពលាក់បាំង ខ្មាសអៀននោះទេ។ នាងត្រូវបានគ្រប់គ្នាសរសើរថា ជាតារាស្រីមានសម្រស់ស្រស់ស្អាតពីធម្មជាតិ បើទោះបីជាមិនមានការផាត់មុខក៏ដោយ៕







មតិយោបល់