ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកដឹកនាំ​សម្តែង​របស់​ផលិតកម្ម​ហង្ស​មាស លោក កៅ សីហា ប្រតិកម្ម​នឹង​ពាក្យ​ថា កូ​ពី​

​នៅ​ពេល​ថ្មីៗ​នេះដែរ នៅលើ Wall Post របស់លោក កៅ សីហា ដែល​ជា​អ្នកដឹកនាំ​សម្តែង​មួយរូប​ដ៏​ប៉ិនប្រសប់ របស់​ផលិតកម្ម រស្មី​ហង្ស​មាស បានបង្ហាញ​អារម្មណ៍​ប្រតិកម្ម​ជាមួយនឹង បណ្តា​សារព័ត៌មាន​ជា​ច្រើន​ដែល​ចុះផ្សាយ​បង្ហាប់​ដល់​បទ​ចម្រៀង​ខ្មែរ ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​សប៊ុក ដែល​ប្រើ​ពាក្យ​ចំអក​ឡក់​ឡើយ “​ខ្មាស់​គេ​ណាស់ ថោកទាប​ណាស់​” ។​ដែល​បញ្ហា​នេះ​កើតឡើង​លើ​ប្រធានបទ​ដែល​កំពុង​ក្តៅគគុក​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក និយាយ​ព្រោងព្រាត​ទាក់ទិន​នឹង​រឿង ចម្លង​បទ​ចម្រៀង​ពី​បណ្តា​ប្រទេស​ជិតខាង​នោះ​។​

​ប្រតិកម្ម​នឹង​បញ្ហា​ខាងលើ​នេះ លោក កៅ សីហា បាន​សរសេរ Wall Post លើ​គណនី​ខ្លួន​ថា “​ចង់​សួរ​ទៅកាន់​អ្នក​ដែល​ប្រើ​ពាក្យ (​ថា​ខ្មាស​គេ ពាក្យ​ថា​ថោកទាប​ណាស់​) នោះ​ជា​ខ្លាំង ថា​នៅពេលដែល​ខ្មែរ​បាន​និពន្ឋ​បទ​ភ្លេង​ថ្មី​ដោយ​ខ្លួនឯង ជាច្រើន​វ៉ុល ហើយ​ពេល​ខ្លះ​ថែមទាំង​មិន​ដឹង​ថា​បទ​មួយចំនួន​នោះ​ជា​បទ​របស់​ខ្មែរ​ខ្លួនឯង​ផង​ទៀត​នោះ មិន​ទាំង​ដែល​បាន​ជួយ​ជាវ​ស៊ី​ឌី Original ផង ពិសេស​មិន​ទាំង​យក​ត្រចៀក​ស្តាប់​ក៏មាន មិនតែប៉ុណ្ណោះ​ពេល​ដឹង​ថា​បទ​នោះ​ជា​បទ​របស់​ខ្មែរ​ធ្វើឡើង​ដោយ​ខ្លួនឯង​ហើយ មិន​ទាំង​យក​មាត់​សរសើរ ឬ​ចែករំលែក​បន្ត​ទេ តែបើ​មាន​ព័ត៌មាន​ពី​នេះ​ពី​នោះ​បង្អាប់​ខ្មែរ​គ្នាឯង តាំង​ឡើង​មក​ជាន់ក​គ្នា​បន្ទោស ដៀលត្មេះ មើលងាយ​ជាតិ​សាសន៍​ឯង ។ តើ​អ្នក​ទាំងអស់​គ្នា​មាន​ដឹង​ទេ​ថា រាល់​ពាក្យ​ដែល​អ្នក​កំពុង​ជេរ​ដៀលត្មេះ ខ្មែរ​គ្នា​ឯង​នោះ វា​ស្មើនឹង​អ្នកឯង​កំពុង​មើលងាយ ជាន់ឈ្លី​ពូជពង្ស​ខ្មែរ​ខ្លួនឯង​នោះ​? អ្នក​ឯង​មិន​ឲ្យ​តម្លៃ​ជាតិ​សាសន៌​ខ្លួនឯង​ផង​នឹង ចុះ​ទម្រាំ​ជាតិ​ដទៃ​ដែល​គេ​កំពុង​ត្រៀម​ចាំតែ​ជាន់ឈ្លី​ជាតិ​សាសន៍​របស់​អ្នកឯង​ស្រាប់​ផង​នោះ រឿង​អី​គេ​ឲ្យ​តម្លៃ​អ្នកឯង​?? បទ​ចម្រៀង​ថ្មី​ដែល​ធ្វើ​ដោយ​កូន​ខ្មែរ​មួយ​គ​គោក អ្នក​ឯង​មិន​ដែល​ឲ្យ​តម្លៃ​ផង​នឹង ! មាន​ដែល​សួរ​ខ្លួនឯង នឹង​ដែល​ដឹង​ឬ​អត់ថា​ខ្មែរ​សព្វថ្ងៃ​អាច​ធ្វើ​បទ​ចម្រៀង​ដោយ​ខ្លួនឯង​បាន​? គឺ​បាន​! តែ​ពេល​ធ្វើ​ហើយ​ពួកអ្នកឯង​មិន​ដែល​គាំទ្រ មិន​យក​ត្រចៀក​ស្តាប់ ចាំតែ​កូ​ពី ស្រាប់ៗ​។ តែបើ​បទ​យក​ពី​គេ​មក​វិញ​អ្នក​ឯង​ពពាក់ពពូន​ស្តាប់ និង​ចេះ​ច្រៀង​តាម​ពេញៗ​មាត់ ហើយកូ​ពី​ចម្លង​ឲ្យ​គ្នា​ម៉ា​សេរី ទាំង​បទ​ថ្មី​របស់​ខ្មែរ និង​បទ​យក​ពី​បរទេស​ដូច​ប្រទេស​អត់​ច្បាប់​។ គិត​ឡើង​វិញ​ពី​ទង្វើ​នេះ​ផង​ថា​អ្នក​ផ្តល់​តំលៃ​អោយ​ខ្មែរ​ខ្លួនឯង​ឬ​អត់​? កុំ​ចាំតែ​ហៃអើ ដូច​អា​ជ័យ​នោះ​។ ចង់​ផ្តាំ​ថា​បើ​ត្រូវការ​បទ​ខ្មែរ​ខ្លួនឯង សូម​ចាប់ផ្តើម​ពី​ខ្លួន​អ្នក​មក ត្រឡប់​ធ្វើ​ការគាំទ្រ​បទ​របស់​ខ្មែរ​ពី​ពេល​នេះ នោះ​យើង​នឹង​ទទួលបាន​ជា​បន្តបន្ទាប់​ទៀត ព្រោះ​ជាក់ស្តែង​ផលិតកម្ម​ហង្ស​មាស តែងតែ​មិន​ភ្លេច​នៅ​ការ​និពន្ឋ​បទ​ភ្លេង​ថ្មីៗ​ដោយ​ខ្លួនឯង​ជា​រៀង​រាល់​ពេល ជាក់ស្តែង Vol 466 គឺ​បទ​ទាំងអស់​សុទ្ឋតែ​និពន្ឋ​ភ្លេង​ថ្មី​ទាំងអស់ ដោយ​លោក​សាពូន មីដាដា តែ​សន្ទុះ​នៃ​ការគាំទ្រ គឺ​តិចតួច ហើយ​គ្មាន​ឃើញ​មុខ​អ្នក​រិះគន់​ទាំងនោះ ចេញមុខ​មក​សរសើរ​លើកទឹកចិត្ត និង​គាំទ្រ​សោះ ។ ហេតុផល​ទាំងនេះហើយ​ដែល​ជាតិ​សាសន៌​ដទៃ​មើលងាយ​ខ្មែរនោះ​”​។​

​ទន្ទឹម​នឹង​សម្តី​របស់​លោក ដែល​បាន​ប្រតិកម្ម​នេះ​ដែរ វា​ជា​ការពិត​ណាស់​ផ្តើម​ចេញពី​ខ្លួន​អ្នក​មក​វិញ ដោយ​ប្រមូលផ្តុំ​គ្នា​មក​ស្តាប់​បទ​ខ្មែរ និង​លើក​ដំ​កើន​ដល់​អ្នក​ផលិត​បទ​ខ្មែរ​ទើប​ធ្វើឲ្យ​ខ្មែ​ររីកចម្រើន ក្នុង​ធ្លុង​រីកចម្រើន​មួយ​។ ស្រប​ជាមួយនឹង​គ្នា​នេះ​ដែរ ក៏​មាន​ប្រតិកម្ម​សម្តី​តប​របស់​មហាជន​មក​វិញ​ថា បើសិន​ជា​អ្នក​ផលិត​ក្នុងស្រុក​ខ្មែរ ទាំងអស់​មិន​ចម្លង​បទ​ពី​គេ នោះ​ប្រាកដជា​ខ្មែរ​មាន​សន្ទុះ​ឡើងវិញ លើ​វិស័យ​ផលិត​បទ​ចម្រៀង ពោល​គឺ​ផ្តើមចេញ ពី​អ្នក​ផលិត អ្នកដឹកនាំ​សម្តែង ដោយ​ផលិត​សម្រិត​សម្រាំង​ឲ្យមាន​គុណភាព ដោយ​មិន​គិត​ពី​ប្រាក់​ចូល​ហៅ​ប៉ៅ​ពេក​នោះ ជឿជាក់​ថា​បទ​ខ្មែរ ប្រាកដ​ជា​ល្បី​ទៅកាន់​សក​លោក​ជាក់​ជាមិនខាន​។​ចូរ​ចងចាំ​ថា ថ្ងៃនេះ យួន​ស្តីឲ្យ​ខ្មែរ ថៃ​ស្តីឲ្យ​ខ្មែរ តែ​គង់​មាន​ថ្ងៃ​ណាមួយ​ដែល​អ្នក​ផលិត​ស្រុក​ខ្មែរ មិន​ចម្លង​ពី​គេ​នោះ អ្នក​ដែល​ធ្លាប់​ចម្លង​ពី​គេ​នោះ និង​មាន​ឱកាស​ឡង​សម្តី ពឹស​របស់​អ្នក​ទៅ​កាន់​អ្នក​ដែល​ថា​អ្នក​ជាក់​ជា​មិនខានឡើយ​។​ហេតុដូច្នេះ​ហើយ​ចូរ​កូន​ខ្មែរ​ទាំងអស់​ងាក​មក​ស្តាប់​បទ​ដែល​ផលិត​ដោយ​កូន​ខ្មែរ ដែល​ផុសចេញ​ពី​ចិត្ត​របស់​ពួក​អ្នក​ផលិត ក្រោក​ឡើង​ជា​ធ្លុង​មួយ ដើម្បី​ឲ្យ​វិស័យ​សិល្បៈ​ខ្មែរ ពន្លឺ​ឡើងវិញ ជយោ​! សិល្បៈ​ខ្មែរ មាន​ពន្លឺ​……៕​
https://i1272.photobucket.com/albums/y389/domneng/Keo%20Sieha/484639_518957548168952_2027169216_n_zpsa4dec28f.jpg
https://i1272.photobucket.com/albums/y389/domneng/Keo%20Sieha/922816_528536387211068_1908816724_n_zpsb1c7e0a3.jpg
https://i1272.photobucket.com/albums/y389/domneng/Keo%20Sieha/936690_525477294183644_1462476826_n_zps7116e1ee.jpg
https://i1272.photobucket.com/albums/y389/domneng/Keo%20Sieha/942305_520843947980312_1327221870_n_zpsde65742c.jpg

មតិយោបល់