តារាចម្រៀង រ៉េន និង ភរិយា គីម តេ ហ៊ី បានធ្វើដំណើរទៅក្រេបទឹកឃ្មុំនៅលើ កោះបាលី បន្ទាប់ពីបានរៀបមង្គលការបាន បី ថ្ងៃ ដែលដំណើររបស់លោកត្រូវបានបង្អាក់ដំណើរក្នុងទីលានព្រលានយន្ដហោះ ។
នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៧ សារព័ត៌មាន កាប៉ុក បានចេញផ្សាយថា កំពូលតារាចម្រៀង រ៉េន និង ភរិយា ដែលទើបរៀបអាពាហ៍ពិពាហ៍ថ្មោងថ្មី បានធ្វើឲ្យកក្រើកព្រលានយន្ដហោះនៅប្រទេស ឥណ្ឌូនេស៊ី ហើយក្នុងដំណើររបស់អ្នកទាំងពីរមានអ្នកគាំទ្រជាច្រើន បានស្កាត់ជួបចូលរួមអមដំណើរអ្នកទាំងពីរផងដែរ ។
តារាប្រុសវ័យ ៣៤ ឆ្នាំ និង ភរិយាស្រីវ័យ ៣៧ ឆ្នាំ បានថ្លែងក្ដីរំភើបថា ” អរគុណអ្នកទាំងអស់គ្នាណាស់ យើងនឹងរស់នៅជាមួយគ្នាដោយមានក្ដីសុខបំផុត ” ដែលនេះជាសម្ដីរបស់អ្នកពីមុនពេលចាប់ដៃគ្នា ដើរពីព្រលានយន្ដហោះ រួចធ្វើដំណើរទៅ កោះបាលី ៕
https://www.youtube.com/watch?v=1mlObVBFYqE&feature=youtu.be
មតិយោបល់