ព័ត៌មានសិល្បៈ និងកម្សាន្ត

លោកស្រី ទ្រី ដាណា ស្រាប់តែដាក់ចម្រៀងមួយបទ ផ្តាំទៅស្វាមីថា «គ្មានអ្នកណាជំនួសបង ក្នុងបេះដូងបានទេ»

(ភ្នំពេញ)៖ បន្ទាប់ពីមានរភងរកាំរកូសជាមួយស្វាមី រហូតប្រើប្រាស់ពាក្យពេជន៍លែងលះ បង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកលេងបណ្តាញសង្គមមក នៅយប់មិញនេះ ម្ចាស់ហាងពេជ្រ គឺលោកស្រី ទ្រី ដាណា ស្រាប់តែបញ្ចេញបទចម្រៀងថ្មីមួយ ក្រោមចំណងជើងថា «វិលវិញបង» អមជាមួយពាក្យសារផ្តាំទៅស្វាមីជាលើកចុងក្រោយថា «គ្មានអ្នកណាជំនួសបងក្នុងបេះដូងបានទេ»។

អ្នកលេងបណ្តាញសង្គម ជាពិសេសទស្សនិកជនដែលតែងតែស្តាប់ចម្រៀងរបស់លោកស្រី ទ្រីដាណា ក្រៅពីបានស្តាប់សំឡេងដ៏មានទឹកដមក្នុងចម្រៀងថ្មីមួយនោះហើយ ក៏បានចាប់អារម្មណ៍មិនស្ទើរទេ ជាមួយ Caption ពីលើបទចម្រៀងដ៏ចាក់ដោត ដែលលោកស្រីបានសរសេរទៅកាន់ស្វាមី។

ក្នុងនោះ លោកស្រី ទ្រី ដាណា បានសរសេរយ៉ាងដូច្នេះថា «ផ្ញើជូនប្តីជាលើកចុងក្រោយ។ ហើយចង់ប្រាប់ថាខ្ញុំហត់ហើយខ្ញុំគ្មានសមត្ថភាពភាពជួយគ្រួសារបងទៀតទេ។ បងទៅចុះ។ សង្ឃឹមថាពេលដែលបងបែកពីខ្ញុំទៅ និងរកមនុស្សស្រីដែលល្អជាងខ្ញុំបានហើយ ជួយគ្រួសារបងបានរហូតផង»។

លោកស្រី ទ្រី ដាណា បានសង្កតធ្ងន់រំលេចដោយក្តីស្រណោះអាល័យថា «ចុះចុងក្រោយនេះចង់ប្រាប់ថាគ្មានអ្នកណាជំនួសបងក្នុងបេះដូងបានទេតែដោយសារសម្ពាធគ្រួសាររបស់បងទើប យើងត្រូវបែកគ្នា»៕

 

មតិយោបល់