(ភ្នំពេញ)៖ ពិតណាស់ ក្រោយពេលប្រកាសចែកផ្លូវគ្នាជាមួយនឹងអតីតស្វាមីមក អ្នកនាង ទ្រី ដាណា ហាក់កំពុងមាន ជីវិតសែនស្រស់បំព្រងនិងរីករាយខ្លាំង មិនត្រឹមតែ ផ្លាស់ប្តូរមកដើរលេងលំហែជាញឹកញយនោះឡើយ សូម្បីតែ ការតុបតែងខ្លួន លេងស្ទាយ៍ក៏ក្រមុំសុំខ្មាស់ដែរ មួយរយៈចុងក្រោយនេះ មានទាំងស៊ិចស៊ី មានទាំងបែបរមទម្យ ស្រស់ស្អាតខ្លាំង។
អ្វីដែលគេចាប់អារម្មណ៍នោះគឺ គ្រាន់កូនពៅដល់អាយុចូលរៀន ទ្រី ដាណា ទិញឡានឲ្យកូន ពេលធំបើកបាត់។ អ្នកនាងបានបង្ហើបថា រថយន្តថ្មីស្រឡាងនេះ គឺទិញទុកឲ្យកូនប្រុសពៅ តែដោយសារ មានអាយុមិនទាន់គ្រប់នៅឡើយ អ្នកនាងជាអ្នកបើករថយន្តនេះសិន ដោយអ្នកនាង បានប្រាប់ឲ្យដឹងលើបណ្តាញសង្គមថា «អូនប៊ីជិតចូលរៀនហើយ ឡានថ្មីឱ្យកូនប៊ី តែដោយសារកូនប៊ីនៅតូចពេក ម៉ាក់អ្នកបើក»។
ទន្ទឹមនឹងនេះ សេដ្ឋីលុយវាល់លានដុល្លារ អ្នកនាង ទ្រី ដាណា ត្រូវបានអ្នកលេងបណ្តាញសង្គម ផ្ទុះការចាប់អារម្មណ៍ ជាអ្នកម៉ាក់ Goal ដែលកូនគ្រប់ៗគ្នាប្រាថ្នាចង់បាន គ្រាន់តែកូនពៅគ្រប់អាយុចូលរៀនសោះ អ្នកនាង ជះលុយម៉ឺនដុល្លារ ទិញឡានថ្មីមួយបន្ថែម៕
មតិយោបល់