មហារីក ជាជំងឺដ៏គួរឲ្យខ្លាចបំផុត ព្រោះក្នុងមួយឆ្នាំៗមាននុស្សជាច្រើនដែលបានស្លាប់ដោយសារវា។ មានអ្នកជំងឺខ្លះអាចជាសះស្បើយ តាមរយៈការព្យាបាលដោយ ប្រើសារធាតុគីមី ធាតុវិទ្យុសកម្ម និងតារយៈឱសថផ្សេងៗទៀត ប៉ុន្តែមានអ្នកជំងឺខ្លះក៏ព្យាបាលមិនជាដែរ។
ទោះជាយ៉ាងណា មហារីកសួតក៏ស្ថិតនៅក្នុងត្រកូលជំងឺមហារីកដ៏មានគ្រោះថ្នាក់ផងដែរ ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់ចំពោះកត្តាមួយចំនួន ដើម្បីជៀសឲ្យឆ្ងាយពីផលប៉ះពាល់ដល់ជិវិតសារតែជងឺមួយនេះ។
ការជក់បារី
មិនថា ការជក់បារី ស៊ីហ្គែ ឬស៊ីសាឡើយ សុទ្ធតែបង្កឲ្យមានគ្រោះថ្នាក់ទាំងអស់ ព្រោះការស្រូបផ្សែងរបស់វាយូរៗទៅ ធ្វើឲ្យអ្នកងាយនឹងកើតជំងឺសួតខ្លាំងបំផុត។
នៅក្បែរអ្នកជក់បារី
មិនត្រឹមតែអ្នកជក់ប៉ុណ្ណោះទេដែលកើតជំងឺមហារីកសួត សូម្បីតែអ្នកនៅក្បែរក៏ទទួលរងនូវផលប៉ះពាល់ដូចគ្នា។ ផ្សែងបារីដែលអ្នកស្រូបចូលទៅក្នុងពោះ នឹងធ្វើឲ្យអ្នកក្លាយជាជនរងគ្រោះទីពីរ។ ហេតុនេះហើយ ទើបនៅតាមបណ្តោយប្រទេសជាច្រើន បានដាក់បំរាមមិនឲ្យជក់បារីតាមទីសារធារណៈ។
ស្រូបយកផ្សែងចេញពីយានយន្ត
អ្នកដែរមានមុខងារជាអ្នកដឹកជញ្ជូន អ្នករស់នៅក្នុងតំបន់ដែលចរាចរណ៍មមាញឹក មានផ្សែងចេញភាយចេញពីគ្រឿងចក្រយានយន្ត ឬអ្នកធ្វើការជាប៉ូលីសចរាចរណ៍ សុទ្ធតែប្រឈមនឹងជួបគ្រោះថ្នាក់នៃជំងឺមហារីកសួត។
ចំហេះធ្យូង និងអុស
ថ្វីបើបច្ចុប្បន្ននេះ មនុស្សមួយចំនួននាំគ្នាប្រើហ្គាសជំនួសការដុតអុស និងធ្យូងក៏ពិតមែន ប៉ុន្តែមិនមែនទាំងស្រុងឡើយ។ មានមនុស្សជាច្រើននៅលើពិភពលោកនៅតែប្រើរបស់ទាំងអស់នេះដើម្បីដាំស្លរប្រចាំថ្ងៃ នេះហើយជាកត្តាមួយដែលធ្វើឲ្យពួកគេងាយនឹងទទួលរងគ្រោះដោយជំងឺសួត។
អ្នកធ្លាប់មានប្រវត្តិកើតជំងឺសួត
អ្នកដែលធ្លាប់មានប្រវត្តិកើតជំងឺសួតដូចជា៖ រោគរបេងសួត ឬរោគរលាកសួត អាចធ្វើឲ្យអ្នកងាយនឹងកើតជំងឺមហារីកសួតខ្ពស់ជាងអ្នកដែលមិនធ្លាប់មានប្រវត្តិពីមុនមក។ នៅពេលមានជំងឺទាក់ទងនឹងសួត អ្វីដែលសំខាន់ គឺត្រូវព្យាបាលឲ្យបានជាដាច់។
តំណរពូជ
តំណរពូជ ក៏ជាកត្តាមួយដែលធ្វើឲ្យអ្នកកើតជំងឺសួតដូចដូនតាមរបស់អ្នកដែរ។ ជម្រើសដ៏ល្អ គឺត្រូវរស់នៅក្នុងជីវិតដែលប្រកបដោយផាសុខភាព និងព្យាយាមទៅពិនិត្យសុខភាពជាប្រចាំ៕
មតិយោបល់