លោក Jimmy Henderson ដែលជាផលិតកររឿង«Jailbreak » ជនជាតិអ៊ីតាលី បានចូលរួមថតក្នុងខ្សែភាពយន្ត «អាស្ទើរទឹក ប៉ះខ្មោចបែកស្លុយ» ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល សឹងមិនជឿថា ផលិតកម្ម BKS អាចអូសទាញ ផលិតករលំដាប់អន្តរជាតិរូបនេះ ឲ្យចូលរួមថតរឿងឲ្យខ្លួនបាន។
បើតាមលោក ឈុន សុវណ្ណភក្តី ម្ចាស់ផលិតកម្ម BKS បានអះអាងប្រាប់ Post news ថា ខាងផលិតកម្មរបស់លោកពិតជាបានអញ្ជើញ លោក Jimmy Henderson ឲ្យចូលរួមថតខ្សែភាពយន្តមែន ដោយក្នុងនោះលោក Jimmy Henderson ត្រូវសម្តែងតួបែបកំប្លែង ដោយនិយាយជាភាសាខ្មែរ ឃើញហើយសើចចុកពោះតែម្តង ។
ដោយឡែកសម្រាប់តម្លៃខ្លួន និងប្លង់ពិតប្រាកដ នៃវត្តមានលោក Jimmy Henderson ត្រូវបានលោក ឈុន សុវណ្ណភក្តី ធ្វើការលាក់លៀម ព្រោះថាវាជាគោលការណ៍របស់ក្រុមហ៊ុនរបស់លោក ចឹងហើយសូមបិទបាំងសិន រហូតដល់ពេលចេញ សម្ពោធខ្សែភាពយន្តមួយនេះជាផ្លូវការ ៕



មតិយោបល់