ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ បានដើរវង្វេងផ្លូវរកកន្លែងដែលខ្លួនវិញមិនឃើញ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងទឹកដីសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
បុរសចំណាស់ខាងលើមានឈ្នោះ ជិន ប៉ន អាយុ៥៧ឆ្នាំ ស្នាក់នៅជាមួយកូនស្រី២នាក់ ដែលធ្វើការរោងចក្រនៅភ្នំពេញមិនដឹងនៅកន្លែងណាប្រាកដនោះទេ កន្លែងកំណើតភូមិត្រពាំងលៀប ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានប្រពន្ធឈ្មោះ ក្រាក់ កន អាយុ៥៦ឆ្នាំ ស្នាក់នៅភូមិឃុំស្រុកខេត្តខាងលើ។
បុរសវ័យចំណាស់ខាងលើនេះបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានដើរចេញពីបន្ទប់ដែលគាត់បានរស់នៅជាមួយកូនស្រី២នាក់ដែលធ្វើការរោងចក្រមិនដឹងនៅកន្លែងណាទេ ដឹងត្រឹមថា នៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ។ គាត់បន្តថា ដើមឡើយគាត់បានដើរទៅងូតទឹកត្រពាំងទាំងមិនដឹងថា ត្រពាំទឹកនោះនៅឯណាផង ហើយក៏វង្វេងផ្លូវរកកន្លែងស្នាក់នៅមិនឃើញ ទើបប្រជាពលរដ្ឋប្រទះឃើញក៏យកគាត់មកសង្កាត់មចោមចៅ ដើម្បីឲ្យសង្កាត់ជួយរកសាច់ញាតិយកត្រឡប់ទៅផ្ទះវិញ៕


មតិយោបល់