ភ្នំពេញៈ បន្ទាប់ពីភាពយន្ត «ភក្តីស្នេហ៍ទ្វេរភព» បានដាក់បញ្ចាំងជាផ្លូវការ នៅលើកញ្ជក់ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន មិនទាន់នឹងបានប៉ុន្មានផង ស្រាប់តែផ្ទុះនូវការរិះគន់ រហូតដល់ថ្នាក់ឲ្យប្តូរកម្មវិធីសិក្សារបស់សិស្ស រួចដុតគម្ពីចាស់ចោលទៅ។
ម្ចាស់គណនីហ្វេសប៊ុកមួយ បានសរសេរថា កម្មវិធីសិក្សា រឿង ទុំទាវ របស់សិស្សគួរតែប្ដូរមកបែបនេះហើយក៏ដុតគម្ពីចាស់ចោលអោយអស់ទៅ ព្រោះតែក្រសួង វប្បធ៌ម និង ក្រសួងព័ត៌មាន មិនចេះត្រួតពិនិត្យសារមន្ទីក៏តំកល់សៀវភៅអត់ប្រយោជន៏ គួរអោយអាសូរខ្មែរណាស់ សិស្សអើយសិស្សប្រលងចេញទុំទាវសរសេរយ៉ាងម៉េចទៅ។
ជុំវិញនូវមតិរបស់ម្ចាស់គណនីខាងលើនោះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផ្សេងទៀត បានគាំទ្រចំពោះមតិនេះ ៕
មតិយោបល់