សៀមរាបៈតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុននេះបន្តិច មានករណីគ្រោះថ្នាក់បង្កឡើងដោយរថយន្តក្រុងរបស់ក្រុមហ៊ុន “ពន្លឺអង្គរខ្មែរ”បុកម៉ូតូអ្នកលក់លៀសហាលតាមដងផ្លូវ បណ្ដាលក្រឡាប់៤-៥ត្រឡប់ផ្ងារជើង ធ្វើឲ្យអ្នកដំណើររងរបួសជាច្រើននាក់ លើផ្លូវជាតិលេខ៦ ភូមិថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តក្រុងរបស់ក្រុមហ៊ុន ពន្លឺអង្គរ ពាក់ស្លាកលេខភ្នំពេញ 3B-2540 ដឹកអ្នកដំណើរជាង៦០នាក់ ធ្វើដំណើរពីសៀមរាបមកភ្នំពេញ ពេលមកដល់ចំណុចខាងលើ បានរេចង្កូតបុកម៉ូតូអ្នកលក់សៀលហាល ពាក់លេខកំពង់ធំ 1C-8832 ក្នុងទិសដៅស្របគ្នា ធ្វើឲ្យរថយន្តក្រុងក្រឡាប់៤-៥ត្រឡប់ធ្លាក់ចូលក្នុងរណ្ដៅ បណ្ដាលឲ្យមនុស្ស៥នាក់ ស្រី២នាក់។ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់។
អ្នកឃើញហេតុការណ៍បានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ខាងលើនេះ គឺដំបូងឡើយគេឃើញអ្នកបើកបររថយន្តក្រុងខាងលើនិយាយទូរសព្ទ ដោយមិនផ្ដោតអារម្មណ៍ក្នុងការបើកបរ ទើបបង្កគ្រោះថ្នាក់បែបនេះ។
ក្រោយកើតហេតុសមត្ថកិច្ច និងប្រជាពលរដ្ឋបាននាំគ្នាជួយយកអ្នករងរបួសចេញពីរថយន្ត រួចហៅរថយន្តសង្គ្រោះដឹកយកទៅកាន់មន្ទីរពេទ្យ៕




មតិយោបល់