ព័ត៌មានសិល្បៈ និងកម្សាន្ត

បទ កញ្ញា​កាមេរ៉ា ៣៦០ កំពុង​កក្រើក និង​ត្រូវ​ចំណុច​ចំៗ​អ្នកលេង​ហ្វេ​សប៊ុក​

​បទ​ចម្រៀង​មួយ​បទ ដែល​ម្ចាស់​ទំព័រ​ខ្លួន​ឈ្មោះ​ថា Ranger Narin និង Narong បាន​សរសេរ​ថា​នេះ​ជា​បទ​ចម្រៀង ដែល​កើតចេញ​ពី​ស្នាដៃ​កូន​ខ្មែរ​ពិតៗ ពោល​គឺ​ពួកគេ​ទាំង​ពីរ​នាក់ ជាមួយនឹង​បទ​ចម្រៀង​ក្រោម​ចំណងជើង​ថា “​កញ្ញា កាមេរ៉ា ៣៦០” ។​
2013-09-02_152719
​បទ​ចម្រៀង កញ្ញា​កាមេរ៉ា ៣៦០ គឺ​ជា​បទ​ចម្រៀង​មួយ​បទ ដែល​និពន្ធ ដោយ​យុវជន​ខ្មែរ​ពីរ​ដួង​ខាងលើ ដែល​កំពុង​វាយលុក​ទីផ្សារ តាមរយៈ​ទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក ហើយក៏​ជា​ចំណាប់អារម្មណ៍​របស់​អ្នកលេង​បណ្តាញ​អន​ឡាញ​មួយ​នេះ​ដែរ​។​បទ​ចម្រៀង​នេះ​ដែរ អត្ថន័យ គឺ​អប់រំ​ចំពោះ បណ្តា អ្នកលេង​លើ​អន​ឡាញ​ហ្វេ​សប៊ុក កុំឲ្យ​ចាញ់បោក​នារីៗ ឬ បុរសៗ ដោយ​គ្រាន់តែ​ឃើញ​រូបភាព ដែល​បង្ហោះ​នៅលើ Profile គិត​ថា​ស្អាត ដោយ​Chat ទាំង​មិន​ឃើញ​មុខ​ច្បាស់លាស់ នោះ​។

​ទោះជា​យ៉ាងណាក្តី គេហទំព័រ ដំណឹង សូម​សរសើរ​ដល់​យុវជន​ទាំង​ពីរ ខាងលើ ដែល​បង្កើត​ចម្រៀង​នេះ​ឡើង ដើម្បី​អប់រំ​ដល់​យុវជន​ទាំងឡាយ ដែល​កំពុង​លង់ខ្លួន​យ៉ាងជ្រៅ ជាមួយនឹង​ហ្វេ​សប៊ុក​។ ជា​ពិសេស​អ្នក​ដែល លេង Chat ទាំង​មិន​ដែល​ស្គាល​មុខ​គ្នា យ៉ាងម៉េច នោះ ឲ្យ​ដក​ខ្លួន​ត្រលប់​ថយក្រោយ កុំឲ្យ​ចាញ់បោ​កដូច​អត្ថន័យប​ទច​ម្រៀង កញ្ញា​កាមេរ៉ា ៣៦០ ៕​
ស្តាប់បទចម្រៀង កញ្ញា​កាមេរ៉ា ៣៦០ ដូចខាង​ក្រោមនេះ៖

មតិយោបល់