ព័ត៌មានសិល្បៈ និងកម្សាន្ត

ភាពយន្ត «ភក្តីស្នេហ៍ទ្វេភព» ក្រសួងផ្អាកផ្សាយ​បណ្តោះអាសន្ន​

ភាពយន្ត​ «ភក្តីស្នេហ៍ទ្វេភព» ដែលប្រែក្លាយពីរឿង​អក្សរសិល្ប៍ដើមរបស់ខ្មែរ ក្នុងរឿងទុំទាវ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ផ្អាកការផ្សារលើ​ស្ថានីយ៍ទូរទស្សន៍អ្នកមាន​ ភីអិនអិន ។​
យោងតាមសេចក្តីប្រកាសរបស់ក្រសួង ដែលចុះផ្សាយនៅថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧ បានឲ្យដឹងថា ដោយ​មើលឃើញ ថា​ខ្លឹមសារ ក្នុងរឿង ភក្តីស្នេហ៍ទ្វេភព ត្រូវបានអ្នកនិពន្ធកាឡៃ ប្រឌិតចេញពីខ្លឹមសារ ស្នាដៃ​អក្សរសិល្ប៍ខ្មែរ រឿងទុំទាវ ដែលជាស្នាដៃ អក្សរសិល្ប៍ ក្នុងកម្មវិធីសិក្សារបស់សិស្សចំណេះទូទៅ ធ្វើឲ្យប្រាសចាកពីខ្លឹមសារដើម បង្កឲ្យមានការភ័នច្រឡំពីសាធារណជន ពិសេសសិស្សានុសិស្ស៕

មតិយោបល់