ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រីង ច័ន្ទ​បុត្រ ក្រោយ​លែងលះ​ប្រពន្ធ បង្ហាញ​មុខ​ស្រី​ស្នេហ៍​ថ្មី​

ភ្នំពេញ ៖ ព្រីង ច័ន្ទ​បុត្រ តារា​សម្តែង​មាន​រូបរាង​ស្រស់​សង្ហារ ដែល​សាង​សុភមង្គល​ដ៏​ជូរចត់​រួមគ្នា​អស់​រយ:ពេល ជាង ៦ ខែ ជាមួយនឹង​ប្រព័ន្ធ​ខ្លួន​នោះ ក៏​បាន​ចែក​ផ្លូវ​គ្នា​ដើរ ដោយសារ​តែ​បញ្ហា​ភាព​មិន​ចុះសម្រុង រឿង​ទ្រព្យ​ធន់​។ ក្រោយ​ការ​លែងលះ​ពី​អតីត​ប្រព័ន្ធ​ដែល​រៀបការ​តាម​ប្រពៃណី​ខ្មែរ នៅ​កោះ​ពេជ្រ ថ្មីៗ​នេះដែរ ព្រីង ច័ន្ទ​បុត្រ ក៏​បាន​បង្ហាញ ស្រី​ស្រស់​ម្នាក់​ដែល​ថត​រួមគ្នា បង្ហោះ​លើ​គណនី​បង​ណ្តា​ញ​សង្គម​ហ្វេ​សប៊ុក ដែល​គេ​សង្ស័យថា ជា​ស្រី​ស្នេហ៍​ថ្មី របស់​តារា​សម្តែង ព្រីង ច័ន្ទ​បុត្រ​។​

​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​នេះដែរ មិន​លោះ​មួយ​ថ្ងៃ​ឡើយ ដែល​តារា​សម្តែង​រូបនេះ ពោល​ពាក្យ​អញ្ជេះ​អញ្ជុះ ដែល​សុទ្ធសឹង​ជា​ពាក្យ​ពិបាកចិត្ត ក្រោយ​លែងលះ​ប្រព័ន្ធ ដែល​គេ​ស្គាល់​ថា ជា​ប្អូនថ្លៃ របស់​ឯក ឧត្តម គន់ គឹម ។​ជាមួយនឹង​ភាសា​ប្លែកៗ ខណ:​ដែល​ព្រីង ច័ន្ទ​បុត្រ ធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់ ខេត្តសៀមរាប គេ​ឃើញ​លើ​គណនី​បណ្តាញ​សង្គម​ដែល​លោក​ប្រើ​នោះ ថត​កៀកកើយ​ជាមួយ​នឹង​ស្រី​ស្រស់​ម្នាក់​ដែល​គេ​មិន​ស្គាល់​ប្រវត្តិ ដែល​មើលទៅ​ហាក់បីដូចជា​គូស្នេហ៍​ថ្មីថ្មោង ដែល​ទើបតែ​ត្រូវរ៉ូវ​គ្នា ។ ទន្ទឹម​គ្នា​នេះ​ដែរ មិត្តភក្តិ​របស់​លោក និង​អ្នក​ធ្លាប់​គាំទ្រ​លោក​បាន​ធ្វើការ Comments ថា “​បង​នេះ​ជា​គូស្នេហ៍​ថ្មី​មែន​ទេ​?” និង​អ្នកខ្លះ​សួរថា “​បង​ខ្ញុំ​ឭ​ថា បង​លែងលះ​ប្រព័ន្ធ តើ​ពិត​ដែរ​ទេ​បង​?” ។ ក្រោយមកទៀត ក៏​មាន​អ្នក​សួរ​ហែរ​ហូរ លោក​ក៏​បាន​ធ្វើការ Comments តប​វិញ​ថា “​បាទ​ពិតមែន​” ។​

​ទោះ​ជា​រឿង​លែងលះ​ប្រពន្ធ បាន​រ៉ាយរ៉ាប់​តាម ការធ្វើ Comments ពិតមែន តែ​រឿង​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​លោក​ចង់ដឹង​នោះ គឺ​ស្រី​ស្រស់​សិច​ស៊ី សាច់​សខ្ចី​ដូច​ត្រកួន​ឈ្លក់ទឹក​ខែ វស្សា​រូបនោះ ត្រូវ​ជា​អ្វី​នឹង​លោក ឬ​ជា​សង្សារ ដែល​ទើប​នឹង​រក​បាន ដើម្បី​លុបដាន​ស្នេហ៍​ចាស់​ដ៏​ឈឺចាប់​ចោល ?
​ជុំវិញ​ព័ត៌មាន​ស្រី​ស្នេហ៍​ថ្មី​នេះ​ដែរ យើង​សង្ឈឹមថា នៅ​ថ្ងៃ​ណាមួយ លោក ព្រីង ច័ន្ទ​បុត្រ នឹង​ធ្វើ​ការបកស្រាយ ឲ្យ​ជ្រះ​មន្ទី​លពី​រឿង​នេះ​ទៅ​ចុះ ហើយ គេហទំព័រ ដំណឹង នឹង​ស្វាគមន៍ ជានិច្ច ចំពោះ​ការចេញមុខ​បកស្រាយ​លើ រឿង​ស្រី​ស្នេហ៍​ថ្មី បង្ហោះ​លើ​ហ្វេ​សប៊ុក​នោះ​៕​
//i1272.photobucket.com/albums/y389/domneng/Decore/Decore156/PringChnaboth1_zps020257f1.jpg
//i1272.photobucket.com/albums/y389/domneng/Decore/Decore156/PringChnaboth2_zpsd2d71019.jpg
//i1272.photobucket.com/albums/y389/domneng/Decore/Decore156/PringChnaboth3_zps9a64dc20.jpg

មតិយោបល់