តារាឯកស្រី នាង អេន ថងប្រាក់សុម ជាសម្ដែង នឹង ជាអ្នកដឹកនាំរឿងល្បីនៅក្នុងប្រទេសថៃ បានបង្ហោះរូបភាពនៅបណ្ដាញសង្គម អ៊ីនស្ដារក្រាម របស់ខ្លួនលាយលំអារម្មណ៍សោកសង្រែង ចំពោះលោកយាយ អង្គុយលក់នំ នៅតាមចិញ្ចើមថ្នល់ថា ” ជួយយាយឲ្យទៅផ្ទះលឿនមួយថ្ងៃ ” ។
គ្រប់ទាំងបណ្ដាលអ្នកគាំទ្ររបស់នាង បានចូលមកជូតទឹកភ្នែក តាមរយៈការបន្ដបញ្ចេញមតិនៅលើរូប ហើយគាំទ្រទង្វើល្អ ជាទង្វើសប្បុរសធម៌ ដល់ជនរួមជាតិ ដែលជាការគួរយកគំរូមួយផងដែរ ហើយយ៉ាងណាមិញ បានបន្ដប្រាប់ថា ” អំបុករបស់យាយស្រួយឆ្ងាញ់ រហូតដល់មានអ្នកមកតម្រង់ជួរចង់ទិញនំយាយឡើងពេញ ” នេះដោយសារតែនាងបានជួយលក់លោកយាយមួយថ្ងៃនេះ ។
គួរបញ្ជាក់ផងដែរ នាង អេន ថងប្រាក់សុម ជាតារាជើងចាស់ដែលរក្សាបាននូវកេរ្ដិ៍ឈ្មោះល្បី ចំពោះសង្គមជាតិ នឹង សង្គមសិល្បៈផងដែរ ៕
មតិយោបល់