ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាឯកស្រីថៃ ២ ដួង លើកពានរង្វាន់មាសរឿងភាគទូរទស្សន៍ល្អដាច់គេ

នាថៃ្ងទី២៤ ខែមករា ឆ្នាំ២០១៧ កម្មវិធីប្រគល់ពានរង្វាន់ទូរទស្សន៍ សហការជាមួយក្រុមថែរក្សាវប្បធម៌ជាតិថៃ បានប្រកាសនូវឈ្មោះស្ថានីយ៍ទូរទ្សន៍ និងសិល្បករ ជាលើកទី ៣១ ប្រចាំឆ្នាំ ២០១៦ ក្នុងគ្រានោះមានការប្រគល់រង្វាន់ ទៅលើស្នាដៃផលិតករទូរទស្សន៍ចំនួន ៩ ប្រភេទ ៖
១. ប្រភេទកម្មវិធី និង ស្ថានការណ៍បច្ចុប្បន្ន
២. ប្រភេទ អ្នក អធិបាយ និង​វាគ្មិន
៣. ប្រភេទអប់រំចំនេះដឹង និង សិល្បៈវប្បធម៌
៤. ប្រភេទ ពិធីករ និងអ្នកផលិតកម្មវិធី
៥. ប្រភេទកម្មវិធី កុមារ គ្រួសារ និង ប្រជាជន
៦. ប្រភេទកម្មហ្គេម និង ល្បងប្រាជ្ញា
៧. ប្រភេទកីឡា
៨. ប្រភេទ តន្ដ្រី និង កម្មវិធីប្រគំតន្ដ្រី
៩. ប្រភេទ ភាពយន្ដ

ដោយសង្កេតឃើញថា ក្នុងកម្មវិធីប្រកាសពានរង្វាន់ខាងលើ មានតារាឯកស្រី ២ ដួង ទទួលបានពានរង្វាន់ច្រើនជាងគេ នោះគឺ នាង នុន សាវ៉ាណាន់ សម្ដែងជាតួរឯកស្រីក្នុងរឿង ” ភីសសាវ៉ាត ” និងនាង ទែវ ណាថាផន សម្ដែងក្នុងរឿង ” នាគី “។
បញ្ជាក់ផងដេរថា​អ្នកទាំងពីរទទួលបាន ៩ ពានរង្វាន់ដូចគ្នា ៕

មតិយោបល់