ព័ត៌មានកីឡា

រឿង Real Madrid ​ចង់​បាន​អ្នក​ចាំ​ទី Chelsea ​ដល់​ណា​ហើយ​ចេះ!

Real Madrid ​បាន​ប្រមាញ់​អ្នក​ចាំ​ទី​២​នាក់​គឺ Thibaut Courtois ​របស់​ក្រុម Chelsea ​និង David de Gea ​របស់​ក្រុម Manchester United ​មួយ​រយ:​មក​នេះ។

យ៉ាងណាមិញ​ចំពោះ​ដំណឹង​របស់ De Gea ​ហាក់​ស្ងាត់​បន្តិច​ហើយ​ក្រោយ​ពី​លោក Jose Mourinho ​ចូល​ទៅ​ដឹក​នាំ​ក្រុម​នេះ ​ហើយ​ទទួល​បាន​លទ្ធផល​គ្រាន់​បើ។ ដោយ​ឡែក​ Courtois ​របស់​ក្រុម​ Chelsea ​វិញ ​បើ​ទោះ​ជា​បាន​លេង​ជាប់​រហូត​មែន ប៉ុន្តែ​សាមី​ខ្លួន​រូប​នេះ​បែរ​ជា​មាន​ចិត្ត​ចង់​ចាកចេញ​ទៅ​វិញ។ ​ដោយ​កីឡាករ​រូប​នេះ​ធ្លាប់​បាន​បញ្ជាក់​ថា​ចង់​ទៅ​លេង​នៅ​អេស្ប៉ាញ ​ហើយ​ក្លឹប Real Madrid ​អាច​ជា​ជម្រើស​ទី​១​របស់​គេ។

បើ​យោង​ទៅ​តាម​ប្រភព​ក្នុង​ប្រទេស​អេស្ប៉ាញ​មួយ​បាន​ទម្លាយ​ថា​មាន​ការ​ជួប​ពិភាគ្សា​គ្នា​ស្ងាត់​ៗ​មួយ​រវាង​ភ្នាក់ងារ​របស់ Real ​ជាមួយ​ភ្នាក់ងារ​ទី​ផ្សារ​របស់​អ្នក​ចាំ​ទី​ខាង​លើ។ ខណ:​ដែល​ការ​ផ្ទេរ​វិញ​ក៏​អាច​នឹង​ទៅ​រួច​ដែរ ​ក្រោយ​ពី Real Madrid ​រួច​បម្រាម​ទិញដូរ​កីឡាករ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ។

Real Madrid ​ចង់​បាន​អ្នក​ចាំ​ទី​ថ្មី​នេះ ​ក្រោយ​ពី​មើល​ឃើញ​ថា​នៅ​ពេល Keylor Navas ​មាន​របួស​ទៅ ​គឺ​ក្រុម​ទាំង​មូល​ពិបាក​ខ្លាំង​មែនទែន ​ដោយ​សមត្ថភាព​អ្នក​ចាំ​ទី​ដៃ​ទី​២​របស់​ក្រុម​នៅ​មាន​កម្រិត​នៅ​ឡើយ៕

មតិយោបល់